ប៉ុស្តិ៍ទូរទស្សន៍ BBC ផលិតខ្សែភាពយន្តអំពី Phong Nha - Ke Bang ដើម្បីចាក់បញ្ចាំងទូទាំងពិភពលោក
(VOVWORLD) - ក្រុមអ្នកផលិតភាពយន្តមានវត្តមាននៅ Phong Nha - Ke Bang ដើម្បីថតឈុតឆាកនៃរូងភ្នំដ៏ធំបំផុតរបស់ពិភពលោក ប្រព័ន្ធបរិស្ថានល្អាងខាងក្នុង រួមជាមួយនឹងឈុតឆាកជាក់ស្តែងនៃភ្នំថ្មកំបោរ និងប្រព័ន្ធអេកូឡូស៊ីព្រៃត្រូពិចរបស់ Phong Nha - Ke Bang រួមទាំងសត្វនៅក្នុងបេតិកភណ្ឌធម្មជាតិពិភពលោកផងដែរ។
ក្រុមការងារភាពយន្តរបស់ BBC កំពុងផលិតភាពយន្តឯកសារអំពីបេតិកភណ្ឌធម្មជាតិពិភពលោក Phong Nha - Ke Bang (រូបថត៖ sggp.org.vn) |
ភាពយន្តឯកសារមួយឈុតអំពីធម្មជាតិ បេតិកភណ្ឌធម្មជាតិពិភពលោក Phong Nha - Ke Bang កំពុងត្រូវបានក្រុមហ៊ុនភាពយន្តរបស់ BBC Landmark Natural History Series អនុវត្តន៍ដើម្បីចាក់បញ្ចាំងជូនអ្នកទស្សនាជុំវិញពិភពលោក។ ក្រុមអ្នកផលិតភាពយន្តមានវត្តមាននៅ Phong Nha - Ke Bang ដើម្បីថតឈុតឆាកនៃរូងភ្នំដ៏ធំបំផុតរបស់ពិភពលោក ប្រព័ន្ធបរិស្ថានល្អាងខាងក្នុង រួមជាមួយនឹងឈុតឆាកជាក់ស្តែងនៃភ្នំថ្មកំបោរ និងប្រព័ន្ធអេកូឡូស៊ីព្រៃត្រូពិចរបស់ Phong Nha - Ke Bang រួមទាំងសត្វនៅក្នុងបេតិកភណ្ឌធម្មជាតិពិភពលោកផងដែរ។ លោក Theo Thomas Webb ដែលជាផលិតកររបស់ BBC បាននិយាយថា សមាជិករបស់ខ្លួនដែលអនុវត្តន៍កម្មវិធីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសម្រស់ធម្មជាតិដ៏អស្ចារ្យនៃរូងភ្នំ ព្រៃបុរាណ ប្រព័ន្ធអេកូឡូស៊ីចម្រុះ និងវិសេសវិសាលរបស់ Phong Nha Ke Bang។
គោលដៅនៃខ្សែភាពយន្តនៅ Quang Binh នេះ គឺដើម្បីណែនាំបទពិសោធន៍ធម្មជាតិ និងអាថ៌កំបាំងនៃ Phong Nha - Ke Bang ដែលត្រូវបានអង្គការយូណេស្កូ ទទួលស្គាល់ពីរដង ជាបេតិកភណ្ឌធម្មជាតិពិភព លោក។ គ្រោងនឹងមានអ្នកទស្សនាចំនួន ៥០០ លាននាក់នៅទូទាំងពិភពលោកនឹងទស្សនាខ្សែភាពយន្តនេះ។ ហើយភាពយន្តឯកសារនេះត្រូវបានគេរំពឹងថានឹងត្រូវបាន BBC ចាក់បញ្ជាំងនៅត្រីមាសទី ៤ ឆ្នាំ ២០២២៕