ប៉ាស្ទ័រអាមេរិកវាយតម្លៃខ្ពស់ចំពោះគោលនយោបាយជំនឿសាសនារបស់វៀតណាម

(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអាមេរិកនោះ ក្រុមការងារនៃ
គណៈ កម្មាធិការសាសនារដ្ឋាភិបាលវៀតណាមដឹកនាំដោយអនុប្រធានគណៈ
កម្មាធិការ លោក Bui Thanh Ha បានរៀបចំសន្និសីទជាមួយតំណាងមន្ត្រីសាសនា
អាមេរិក ដោយស្តីពីស្ថានភាពសាសនា សមិទ្ធិផល ក៏ដូចជាគោលនយោបាយ
សាសនានៅវៀត ណាម។ នៅក្នុងសន្និសីទនេះ លោក Bui Thanh Ha បានឆ្លើយ
សំនួរមួយចំនួនរបស់ តំណាងអាមេរិក។

        “យើងខ្ញុំបានរៀបចំសន្និសីទមួយចំនួនសំដៅផ្លាស់ប្តូរមតិជាមួយអង្គការ
សាសនា អាមេរិកក៏ដូចជាគណៈកម្មាធិការសេរីភាពសាសនានៃក្រសូងការបរ
ទេសនិងសមាជិក សភាអាមេរិកមួយចំនួនទៀតផង។ ប្រការនេះនឹងជួយបក
ស្រាយនូវមន្ទិលសង្ស័យ ទាក់ ទិនដល់បញ្ហាសេរីភាពសាសនានៅវៀតណាម។​
តាមរយៈការផ្លាស់ប្តូរមតិនោះ ខ្ញុំបាន ដឹងថា មានតំណាងខ្លះបានស្តាប់ព័ត៌មា
នេះជាលើកដំបូង​ ហើយតាមរយៈមតិរបស់ តំណាងមកពីបណ្តាសាសនានោះ
ខ្ញុំគិតថា ពួកគាត់នឹងយល់ដឹងត្រឹមត្រូវអំពីបញ្ហា សាសនានៅវៀតណាម”។

ប៉ាស្ទ័រអាមេរិកវាយតម្លៃខ្ពស់ចំពោះគោលនយោបាយជំនឿសាសនារបស់វៀតណាម - ảnh 1
ទិដ្ឋភាពនៃសន្និសីទ


        លោក​ Bob Robert ប៉ាស្ទ័រជាន់ខ្ពស់របស់សមាគមសាសនា Northwood
ដោយ មានព្រះវិហារជាង១៣០លើទូទាំងប្រទេសអាមេរិកបានអះអាងថា៖

        “សាសនាទាំងអស់នៅវៀតណាមកំពុងមានការអភិវឌ្ឍន៍។ ខ្ញុំឃើញថា
រដ្ឋាភិ បាលវៀតណាមកំពុងបង្ករលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋ
បានអនុវត្ត សាសនារបស់ខ្លួន។​ខ្ញុំសញ្ជឹងកិតថា បច្ចុប្បន្នកម្មច្បាប់ទាក់ទិននឹង
សាសនាគឺសំខាន់ ណាស់ ហើយខ្ញុំក៏កិតថា សេចក្តីព្រាងច្បាប់ជំនឿសាសនា
របស់វៀតណាមជាការបោះ ជំហានសកម្មមួយនិងចំទិសដៅ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ