បោសសម្អាតផ្ទៃដីជាង ៥០ ហិកតា ដែលមានគ្រាប់មីន និងគ្រឿងផ្ទុះបន្សល់ទុកពីសង្គ្រាមនៅស្រុក A Luoi ខេត្ត Thua Thien - Hue

(VOVWORLD) - នាថ្ងៃទី ១០ មករា នៅខេត្ត Thua Thien - Hue មជ្ឈមណ្ឌលសកម្មភាពកំចាត់មីន វៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Thua Thien - Hue បានប្រារព្ធពិធីត្រួតពិនិត្យការងារអនុវត្តគម្រោង “បោស សម្អាតគ្រាប់បែកមីននិងគ្រឿងផ្ទះនៅស្រុក A Luoi ខេត្ត Thua Thien - ខេត្ត Hue ដំណាក់កាលទី ៣”។ 
បោសសម្អាតផ្ទៃដីជាង ៥០ ហិកតា ដែលមានគ្រាប់មីន និងគ្រឿងផ្ទុះបន្សល់ទុកពីសង្គ្រាមនៅស្រុក A Luoi ខេត្ត Thua Thien - Hue - ảnh 1រូបភាព៖ TTXVN 

អញ្ជើញចូលរួមក្នុងពិធីនេះ មានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម Marc E. Knapper; នាយកជាតិ អង្គការជំនួយប្រជាជនន័រវេស ប្រចាំនៅវៀតណាម លោក Jan Erik Stoa។

ក្រោយអនុវត្តរយៈពេល១០ខែ គម្រោង “បោសសម្អាតគ្រាប់បែកមីន និងជាតិផ្ទុះនៅស្រុក A Luoi ខេត្ត Thua Thien - ខេត្ត Hue ដំណាក់កាលទី៣” បានបោស សម្អាតមីនលើផ្ទៃដីជាង ៥០ ហិកតា រកឃើញ និងដោះស្រាយគ្រឿងផ្ទុះចំនួន ២៣៥ ប្រភេទ។ ដោយហេតុនេះជួយប្រជាជនឃុំ Lam Dot ស្រុក A Luoi មានផ្ទៃដីស្អាតសម្រាប់ការដាំដុះ។

នៅក្នុងពិធីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien - Hue លោក Phan Quy Phuong បាននិយាយថា កម្រិតនៃការបំពុលដោយគ្រាប់មីននៅស្រុក A Luoi និងតំបន់ផ្សេងទៀតនៃខេត្ត Thua Thien - Hue នៅតែមានកម្រិតខ្ពស់នៅឡើយ។ អាស្រ័យហេតុនេះ មូលដ្ឋានចង់ឱ្យម្ចាស់ជំនួយបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ការទទួលបានធនធានផ្សេងៗ ដើម្បីលើកកម្ពស់មនុស្សធម៌ និងអភិវឌ្ឍន៍កម្មវិធីបោសសម្អាតមីន; ហើយអង្គការជំនួយប្រជាជនន័រវេសមានផែន ការរយៈពេលវែងដើម្បីរួមដំណើរជាមួយខេត្ត Thua Thien - Hue ក្នុងការបោស សម្អាតមីន និងគ្រឿងផ្ទុះដែលនៅសេសសល់ពីសង្គ្រាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ