ប៉ូឡូញ និងឆែកអំពាវនាវឱ្យ EU បង្កើតមូលនិធិបន្ថែម ដើម្បីជួយឧបត្ថម្ភលំហូជនភៀសខ្លួនពីអ៊ុយក្រែន
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីប៉ូឡូញ Morawiecki បានបញ្ជាក់ថា ប៉ូឡូញ និងសាធារណៈរដ្ឋឆែកបានយល់ព្រមដាក់ញត្តិជូនគណៈកម្មការអឺរ៉ុប ដោយស្នើឱ្យស្ថាប័នេះបង្កើតមូលនិធិថ្មីៗ ដើម្បីជួយឧបត្ថម្ភជនភៀសខ្លួន ដែលបានរត់គេចខ្លួនដោយសារជម្លោះ។
ប្រជាជនអ៊ុយក្រែនជម្លៀសខ្លួនដើម្បីបញ្ចៀសការប្រយុទ្ធគ្នានៅក្នុងទីក្រុង Irpin ភាគពាយ័ព្យនៃទីក្រុង Kyiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ (រូបថត៖ AFP/VNA) |
កាលពីថ្ងៃទី ២៩ ខែមេសា នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយថា ប្រទេសនេះ និងសាធារណរដ្ឋឆេក នឹងស្នើឱ្យគណៈកម្មការអឺរ៉ុប (EC) បង្កើតប្រភពហិរញ្ញវត្ថុថ្មី ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រទេសទាំងពីរ ជួយឧបត្ថម្ភលំហូជនភៀសខ្លួនពីអ៊ុយក្រែន។
អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកនាយករដ្ឋមន្ត្រីប៉ូឡូញ Morawiecki បានបញ្ជាក់ថា ប៉ូឡូញ និងសាធារណៈរដ្ឋឆែកបានយល់ព្រមដាក់ញត្តិជូនគណៈកម្មការអឺរ៉ុប ដោយស្នើឱ្យស្ថាប័នេះបង្កើតមូលនិធិថ្មីៗ ដើម្បីជួយឧបត្ថម្ភជនភៀសខ្លួន ដែលបានរត់គេចខ្លួនដោយសារជម្លោះ។
យោងតាមលោក Morawiecki បានឲ្យដឹងថាគំនិតផ្តួចផ្តើមនេះនឹងត្រូវដាក់ជូន EC ក្នុងពេលឆាប់ៗនេះផងដែរ៕