ប៉ូឡួញនិងវៀតណាមចែករំលែកបទពិសោធន៍ខាងយោធា
(VOVworld) - នាថ្ងៃទី៦ សីហា នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្រ្តី
ក្រសួងការពារប្រទេសវៀតណាមបានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់
នៃក្រសួងការពារជាតិប៉ូឡួញ ដឹកនាំដោយលោករដ្ឋមន្រ្តី Tomasz Siemoniak ដែលកំ
ពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។នៅទីនេះ លោក Phung Quang Thanh បាន
សំដែងគោលបំណងថា ក្រោយដំណើរទស្សនកិច្ចនេះ កិច្ចសហប្រតិបតិ្តការយោធា
រវាងប្រទេសទាំង២នឹងមានការបោះជំហានដ៏ល្អប្រសើរ។
|
នាយឧត្តមសេនីយ៍និងជារដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមលោក Phung Quang Thanh ទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិប៉ូឡួញលោក Tomasz Siemoniak
(រូបថត៖TTXVN) |
រីឯខ្លួនវិញ លោក Tomasz Siemoniak បានអះអាងថា កិច្ចសហប្រតិបតិ្តការរវាង
ប្រទេសទាំង២លើបណ្ដាវិស័យ ជាពិសេសគឺវិស័យយោធាបានអភិវឌ្ឍន៍យ៉ាងខ្លាំង
ក្លានាពេលកន្លងទៅ។រដ្ឋមន្រ្តីទាំង២រូបបានឯកភាពថា នឹងឆាប់កសាងផែនការសហ
ប្រតិបតិ្តការលើវិស័យជាច្រើនដូចជាការរៀបចំកិច្ចចរចារយុទ្ធសាស្ត្រយោធាថ្នាក់អនុ
រដ្ឋមន្រ្តី និងកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សហកម្មយោធា ជាដើម។លោក Tomasz
Siemoniak បានឲ្យដឹងថែមទៀតថា ប៉ូឡួញត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍
ជាមួយកងទ័ពប្រជាជនវៀតណាមក្នុងដំណើរការចូលរួមកម្លាំងថែរក្សាសន្និភាពរបស់
អ.ស.ប ដើម្បីសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍន៍សម្បូររុងរឿងនៅក្នុងដំបន់និងលើ
ពិភពលោកផងដែរ៕