ប៉ូឡូញរៀបចំការបោះឆ្នោតប្រធានាធិបតី

(VOVWORLD) -  ការបោះឆ្នោតនេះនឹងកំណត់អនាគតរបស់រដ្ឋាភិបាលស្តាំនិយមដែលគាំទ្រដល់ប្រធានាធិបតីជិតផុតអាណត្តិ Andrzej Duda។

នាថ្ងៃទី ២៨ ខែមិថុនា (ម៉ោងក្នុងតំបន់) អ្នកបោះឆ្នោតប៉ូឡូញបានទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលត្រូវបានពន្យាពេលមួយខែ ដោយសារការរីករាលដាលនៃជំងឺរាតត្បាត COVID-19។ ការបោះឆ្នោតនេះនឹងកំណត់អនាគតរបស់រដ្ឋាភិបាលស្តាំនិយមដែលគាំទ្រដល់ប្រធានាធិបតីជិតផុតអាណត្តិ Andrzej Duda។

លោក Duda អាយុ ៤៨ ឆ្នាំ ដែលបានចូលរួមជាបេក្ខភាព ហើយការស្ទង់មតិមុនពេលបោះឆ្នោតបង្ហាញថា គ្មានបេក្ខជនណាអាចទទួលបានសំឡេងគាំទ្រលើសពី ៥០ ភាគរយ ដើម្បីឈ្នះជុំទី ១ ឡើយ។

លទ្ធភាពភាគច្រើន ទំនងជាអភិបាលក្រុងលោក Warsaw Rafal Trzaskowski ក៏មានអាយុ ៤៨ ឆ្នាំ ដែលជាឥស្សរជននៃគណៈបក្សប្រឆាំង (PO) នឹងចូលរួមក្នុងជុំទី ២ ជាមួយប្រធានា ធិបតីដែលជិតផុតអាណត្តិ ក្នុងការបោះឆ្នោតនាថ្ងៃទី ១២ ខែកក្កដា ខាងមុខនេះ។

លទ្ធផលបឋមគ្រោងនឹងបានប្រកាសក្នុងពេលឆាប់ៗនេះ បន្ទាប់ពីមណ្ឌលបោះឆ្នោតត្រូវបាន បិទ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ