បេឡារុស្សចង់ជៀសវាងការប្រឈមមុខដាក់គ្នានៅក្នុងវិបត្តិជនចំណាកស្រុក

(VOVWORLD) - បេឡារុស្សចង់ជៀសវាងការប្រឈមមុខដាក់គ្នានៅក្នុងវិបត្តិជនចំណាកស្រុក
បេឡារុស្សចង់ជៀសវាងការប្រឈមមុខដាក់គ្នានៅក្នុងវិបត្តិជនចំណាកស្រុក - ảnh 1ជនចំណាកស្រុកប្រមូលផ្តុំគ្នាក្នុងប្រទេសបេឡារុស ក្បែរច្រកព្រំដែនក្នុងក្រុង Kuznica ភាគខាងកើតប្រទេសប៉ូឡូញ (រូបថត៖ PAP/TTXVN)

នៅថ្ងៃទី១៦ ខែវិច្ឆិកា ប្រធានា ធិបតីបេឡារុស្ស លោក Alexander Lukashenko បានជូនដំណឹងថា លោកនឹងធ្វើការសន្ទនាតាមទូរស័ព្ទលើកទីពីរ ជាមួយអធិការបតីស្តីទីអាល្លឺម៉ង់លោកស្រី Angela Merkel ក្នុងបរិបទដែលទីក្រុង Minsk កំពុងខិតខំប្រឹងប្រែងដើម្បីបញ្ឈប់វិបត្តិជនចំណាកស្រុកនៅតំបន់ព្រំដែនរវាងបេឡារុស្សនិងប្រទេសសមាជិកសហភាពអឺរ៉ុប(EU)មួយចំនួន។ក្រៅពីនេះ លោក Lukashenko បានបង្ហាញបំណងចង់ជៀស វាង "ការប្រឈមមុខដាក់គ្នា" ទាក់ទងនឹងវិបត្តិជនចំណាកស្រុក។ លោកបានលើកច្បាស់ថា គោលដៅសំខាន់នៅពេលនេះគឺ ការពារប្រទេសជាតិនិងប្រជាជន ក៏ដូចជាមិនអនុញ្ញាតឱ្យមានការប៉ះទង្គិចគ្នាកើតមានឡើងឡើយ។

នៅក្នុងការវិវឌ្ឍជាប់ពាក់ព័ន្ធមួយទៀត ក្រសួងការពារជាតិប៉ូឡូញបានឲ្យដឹងថា ជនចំណាកស្រុកនៅខាងព្រំដែនបេឡារុស្សបានវាយប្រហារទាហានដោយដុំឥដ្ឋ និងដុំថ្ម ហើយព្យាយាមទម្លុះរបង ដើម្បីឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសប៉ូឡូញ បានបង្ខំចិត្តឱ្យកងកម្លាំងសន្តិសុខត្រូវប្រើប្រាស់កាណុងបាញ់ទឹក ដើម្បីធ្វើការបង្ក្រាប៕


ប្រតិកម្មទៅវិញ

ផ្សេងៗ