|
ទំនាក់ទំនងរុស្ស៊ី-ទួរគីធ្លាក់ចូលភាពតានតឹង បន្ទាប់ពីទួរគីបាញ់ទម្លាក់យន្តហោះចម្បាំង Su-២៤របស់រុស្ស៊ីនាថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៥ (រូបថត៖CBS News) |
(VOVworld) - រដ្ឋមន្រ្តីការបរទេសបេឡារុសលោក Vladimir Makei នាថ្ងៃទី៣ មករា
បានប្រកាសថា ប្រទេសនេះត្រៀមខ្លួនជាស្រេចខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត
ក្នុងការធ្វើជាអ្នកសម្រុះសម្រួលដើម្បីដោះស្រាយភាពតានតឹងខាងការទូតរវាងរុស្ស៊ី
និងទួរគី។លោក Vladimir Makei បានចាត់ទុកថា ការដាក់សម្ពាធ និងដាក់ទ័ណ្ឌកម្ម
ទៅលើគ្នាទៅវិញទៅមកមិនម៉េនជាដំណោះស្រាយត្រឹមត្រូវក្នុង ទំនាក់ទំនងរវាង
ប្រទេសនានាឡើយ។ទំនាក់ទំនងរុស្ស៊ី-ទួរគីធ្លាក់ចូលភាពតានតឹង បន្ទាប់ពីទួរគី
បាញ់ទម្លាក់យន្តហោះចម្បាំង Su-២៤របស់រុស្ស៊ីនាថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៥។ទួរគី
បានចោទប្រកាន់យន្តហោះរុស្ស៊ីរំលោភទៅលើដែនអាកាស របស់ប្រទេសនេះ
ខណៈដែលរុស្ស៊ីអះអាងថា យន្តហោះ Su-២៤ហោះហើរក្នុងដែន អាកាសស៊ីរី
យ៉ាងច្បាស់ណាស់ហើយទង្វើររបស់ទួរគីជាឧបាយកលវាយក្រោយខ្នងទៅលើ
រុស្ស៊ី។បើទោះបីជាទួរគីសំដែងការសោកស្ដាយចំពោះគ្រោះថ្នាក់យោធានេះក្ដី
ប៉ុន្តែអះអាងថាមិនសុំទោសរុស្ស៊ីឡើយ៕