ប៉ាឡេស្ទីនខិតខំប្រឹងប្រែងពង្រឹងឋានៈលើឆាកអន្តរជាតិ
(VOVWORLD) -រដ្ឋអំណាចប៉ាឡេស្ទីនបានសម្រេចចិត្តចូលរួមជាសមាជិកនៃស្ថាប័នចំនួន ២ នៃអង្គការសហប្រជាជាតិ និងចូលរួមជាសមាជិកនៃអនុសញ្ញាសកលស្ដីពីការប្រឆាំងការរីកសាយភាយអាវុធគីមី។
នេះគឺជាការខិតខំប្រឹងប្រែងថ្មីបំផុតរបស់ប៉ាឡេស្ទីន សំដៅពង្រឹងឋានៈលើឆាកអន្តរជាតិ បន្តាប់ពីរដ្ឋអំណាចប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសទទួលស្គាល់ទីក្រុងយេរូសាឡឹម គឺជារដ្ឋធានីរបស់អ៊ីស្រាអែល ដោយប្ដូរស្ថានទូតអាមេរិកទៅកាន់រដ្ឋធានីនេះ។
ថ្លែងមតិទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនាថ្ងៃទី ២៣ឧសភា អ្នកសម្របសម្រួលទទួលបន្ទុកមជ្ឈឹមបូព៌ា នៃអង្គការសហប្រជាជាតិ លោក Nickolay Mladenov បានឲ្យដឹងថា៖ ចាប់ពីថ្ងៃទី ១៥ ឧសភាកន្លងទៅ ប៉ាឡេស្ទីនបានក្លាយជាសមាជិកនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) ដែលមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ អង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) ដែលមានទីស្នាក់ការនៅទីក្រុង Vienna (អូទ្រីស) និងចូលរួមជាសមាជិកនៃអនុសញ្ញាហាមប្រាមរីកសាយភាយ ផ្ទុក និងប្រើប្រាស់អាវុធគីមី ឬហៅថាអនុសញ្ញាហាមប្រាមអាវុធនុយក្លែអ៊ែរ (OPWC) ៕