ប៉ាឡេស្ទីនចោទប្រកាន់កងទ័ពអ៊ីស្រាអែលបានរំលោភលើបទឈប់បាញ់
(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបានថ្កោលទោសការវាយប្រហារដោយកងទ័ពអ៊ីស្រាអែល ដោយចាត់ទុកថានេះជាការរំលោភលើការសន្យាក្រោមបទឈប់បាញ់រយៈពេល ៤ ថ្ងៃ ដែលបានចូលជាធរមាននៅតំបន់ហ្គាហ្សាចាប់ពីថ្ងៃទី ២៤ ខែវិច្ឆិកា។
កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា កងទ័ពអ៊ីស្រាអែលបានបំពានលើបទឈប់បាញ់ក្នុងតំបន់ហ្គាហ្សាចំនួនពីរលើក។ ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន និងអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបានចោទប្រកាន់យន្តហោះដ្រូនរបស់យោធាអ៊ីស្រាអែលថាបានវាយប្រហារលើកសិដ្ឋានមួយនៅតំបន់ហ្គាហ្សាភាគកណ្តាល ដោយបានសម្លាប់កសិករម្នាក់ និងកសិករម្នាក់ទៀតរងរបួស។ ទាហានអ៊ីស្រាអែលបានបើកការបាញ់ប្រហារលើតំបន់មន្ទីរពេទ្យ Quds និងមន្ទីរពេទ្យឥណ្ឌូណេស៊ីនៅភាគខាងជើងតំបន់ហ្គាហ្សា បណ្តាលឲ្យជនស៊ីវិល៧នាក់រងរបួស។ ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបានថ្កោលទោសការវាយប្រហារដោយកងទ័ពអ៊ីស្រាអែល ដោយចាត់ទុកថានេះជាការរំលោភលើការសន្យាក្រោមបទឈប់បាញ់រយៈពេល ៤ ថ្ងៃ ដែលបានចូលជាធរមាននៅតំបន់ហ្គាហ្សាចាប់ពីថ្ងៃទី ២៤ ខែវិច្ឆិកា។
នៅថ្ងៃដដែលនោះ Abigail Edan ក្មេងស្រីអាយុ ៤ ឆ្នាំមានសញ្ជាតិអាមេរិក - អ៊ីស្រាអ៊ែល ដែលត្រូវបានចាប់ជំរិតដោយក្រុមហាម៉ាសនៅថ្ងៃទី ៧ ខែតុលាត្រូវបានដោះលែងរួមជាមួយចំណាប់ខ្មាំង ១៦ នាក់ផ្សេងទៀត ដោយគូសសញ្ញាការជួយសង្គ្រោះដោយជោគជ័យនូវចំណាប់ខ្មាំងអាមេរិកដំបូងគេ ចាប់តាំងពីបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសបានចូលជាធរមាននៅថ្ងៃទី ២៤ ខែវិច្ឆិកា។ ចំណាប់ខ្មាំងសរុបដែលក្រុមហាម៉ាស់បានសន្យាដោះលែងក្រោមកិច្ចព្រមព្រៀងមានចំនួន ៥០នាក់។ ជាថ្នូរទៅវិញ អ៊ីស្រាអែលបានសន្យាដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ១៥០នាក់៕