ប៉ាឡេស្ទីនដកខ្លួនចេញពីតួនាទីជាប្រធានសម្ព័ន្ធអារ៉ាប់
(VOVWORLD) - នាថ្ងៃទី ២២ ខែកញ្ញា ប៉ាឡេស្ទីនបានប្រកាសដកខ្លួនចេញពីតួនាទីជាប្រធានប្តូរវេននៃសម្ព័ន្ធអារ៉ាប់ (AL) ដើម្បីប្រឆាំងជំទាស់នឹងការដែលប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) និងបារ៉ែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការធ្វើឱ្យប្រក្រតីភាពនូវទំនាក់ទំនងជាមួយអ៊ីស្រាអែល។
រដ្ឋមន្រ្តីការបរទេសប៉ាឡេស្ទីនលោក Riyad al-Maliki (រូបថត៖ AFP/TTXVN) |
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងរ៉ាម៉ាល់ឡា នៃតំបន់ West Bank រដ្ឋមន្រ្តីការបរទេសប៉ាឡេស្ទីនលោក Riyad al-Maliki បានលើកស្បាស់ថា៖ រដ្ឋប៉ាឡេស្ទីន បដិសេធមិនកត់ត្រាក្នុងប្រវត្តិសាស្រ្តស្តីពីទំនាក់ទំនងរវាងពាក់កណ្តាលអាណត្តិធ្វើជាប្រធានរបស់ខ្លួនដោយមានការថយក្រោយអំពីគុណតម្លៃ និងគោលការណ៍នានា ដែលត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះរបស់ក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសផងដែរ។
សេចក្តីសម្រេចចិត្តដូចពោលខាងលើនេះត្រូវបាន រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនលោក Riyad al-Maliki ជូនដំណឹងបន្ទាប់ពីសមាជិក AL មិនអាចឯកភាពគ្នាទៅលើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តមួយស្តីពីការថ្កោលទោសចំពោះកិច្ចព្រមព្រៀងធ្វើឱ្យប្រក្រតីភាពនូវទំនាក់ទំនងរវាង UAE និងបារ៉ែន ជាមួយអ៊ីស្រាអែលផងដែរ៕