ប៉ាឡេស្ទីនដាក់ជូនអង្គការសហប្រជាជាតិពង្រាងសេចក្ដីសម្រេចចិត្តថ្មី
|
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ |
(VOV)_នាថ្ងៃទី២៩ ធ្នូ ប៉ាឡេស្ទីនបានដាក់ជូនក្រុមប្រឹក្សារសន្តិសុខ អង្គការ
សហប្រជាជាតិ នូវពង្រាងសេចក្ដីសម្រេចចិត្តថ្មីស្ដីពីការបញ្ចប់ទន្ទ្រានកាន់កាប់របស់
អ៊ីស្រាអ៊ែលនៅបណ្ដាតំបន់ដែនដីរបស់ប៉ាឡេស្ទីននិងទទួលស្គាល់ខ្សែព្រំដែននាឆ្នាំ
១៩៦៧ បើកផ្លូវអោយការបង្កើតរដ្ឋប៉ាឡេស្ទីន១ឯករាជ្យ។ សំណុំឯកសារពោលខាង
លើនឹងបានក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិផ្តល់សេចក្ដីសម្រេចចិត្ត
ដោយមិនអើពើដល់ការប្រឆាំងជំទាស់របស់អាមេរិក។ ពង្រាងសេចក្ដីសម្រេចចិត្ត
នេះមាន៨មាត្រា៨ ដែលក្នុងនោះបានអំពាវនាវអោយអង្គការសហប្រជាជាតិទទួល
ស្គាល់តំបន់ Jesusalem ខាងកើតជារដ្ឋធានីរបស់ប៉ាឡេស្ទីន និងចេញសេចក្ដីប្រកាស
ថារបងរបស់អ៊ីស្រាអ៊ែលនៅតំបន់ត្រើយខាងលិចគឺខុសច្បាប់៕