ប៉ាឡេស្ទីនដាក់ពាក្យបណ្តឹងតវ៉ាអ៊ីស្រាអែលជាផ្លូវការនៅតុលាការព្រហ្មទ័ណ្ឌអន្តរជាតិ
|
ប៉ាឡេស្ទីនដាក់ពាក្យបណ្តឹងតវ៉ាអ៊ីស្រាអែលជាផ្លូវការនៅតុលាការព្រហ្មទ័ណ្ឌអន្តរជាតិ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៥ មិថុនា រដ្ឋអំណាចប៉ាឡេស្ទីន (PA) បានជូនបណ្ដា
សំណុំឯកសារជាផ្លូវការដំបូងឡើងតុលាការព្រហ្មទ័ណ្ឌអន្តរជាតិ (ICC) សំដៅ ប្តឹងតវ៉ាអ៊ីស្រាអែលដោយឧក្រិដ្ឋកម្មសង្គ្រាម។ អង្គការរំដោះប៉ាឡេស្ទីន (PLO) បានផ្សាយលើបណ្តាញសង្គម Twitter ឯកសារមួយចំនួនដែលទើបនឹងត្រូវបាន
ដាក់ជូនឡើង ICC ទាក់ទិនដល់ “បណ្ដាទីប្រជុំជន តំបន់ Gaza និងអ្នកទោស”។
នាថ្ងៃដ៏ដែល ទីភ្នាក់ងារសារព័ត៌មាន Ma’an បានដកស្រង់ពាក្យសំដីរបស់ឯក
អគ្គ រដ្ឋទូតរបស់ PA ប្រចាំនៅហូឡង់ លោក Nabil Abu Zneid បានឲ្យដឹងថា៖ ICC អាចដោះស្រាយសំណុំឯកសារពោលខាងលើក្នុងរយៈពេលពី ៥ ដល់ ១០ ឆ្នាំ ដោយសារនេះគឺជាជំហានដំបូងតែប៉ុណ្ណោះ។ PLO កំពុងស្វែងរករាល់វិធនាការ ដើម្បីលុបចោលសិទ្ធិលើកលែងជំនុំជំរះចំពោះថ្នាក់ដឹកនាំរបស់អ៊ីស្រាអែល៕