ប៉ាឡេស្ទីនតភ្ជាប់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកបន្ទាប់ពីរយៈពេល ៣ ឆ្នាំអាក់ខាន

(VOVWORLD) - មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនមួយរូបកាលពីថ្ងៃទី ១ ខែកុម្ភៈបានឲ្យដឹងថា រដ្ឋអំណាចប៉ាឡេស្ទីនបាន តភ្ជាប់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកបន្ទាប់ពីរយៈពេល ៣ ឆ្នាំអាក់ខាន។ 
ប៉ាឡេស្ទីនតភ្ជាប់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកបន្ទាប់ពីរយៈពេល ៣ ឆ្នាំអាក់ខាន - ảnh 1រដ្ឋមន្រ្តីទទួលបន្ទុកបញ្ហាពលរដ្ឋប៉ាឡេស្ទីនលោក Hussein al-Sheikh 

រដ្ឋមន្រ្តីទទួលបន្ទុកបញ្ហាពលរដ្ឋប៉ាឡេស្ទីនលោក Hussein al-Sheikh បានឲ្យដឹងថា លោកបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Hadya Amr មន្រ្តីទទួលបន្ទុកបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែលនៃក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១ ខែកុម្ភៈ។ នេះគឺជាជំនួបផ្លូវការជាលើកដំបូងរវាងមន្រ្តីប៉ាឡេស្ទីននិងមន្ត្រីក្នុងរដ្ឋការរបស់ប្រធានាធិបតីអាមេរិក Joe Bidenចាប់តាំងពីលោក Biden ចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា។ នេះក៏ជាជំនួបផ្លូវការលើកដំបូងរវាងអាជ្ញាធរប៉ាឡេស្ទីននិងរដ្ឋការអាមេរិកដើមដំបូងក្នុងរយៈពេលជាង ៣ ឆ្នាំកន្លងទៅ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទនេះភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ការវិវឌ្ឍថ្មីៗបំផុត ក៏ដូចជាស្ថានភាពនយោបាយរបស់ភាគីនីមួយៗ។ បញ្ចប់ការសន្ទនានេះ ភាគីទាំងពីរបានឯកភាពគ្នារក្សាទំនាក់ទំនងជាមួយគ្នាផងដែឬ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ