ប៉ាឡេស្ទីនត្រៀមខ្លួនជាស្រេចចូលរួមការផ្តើមគំនិតសន្តិភាព
|
ប៉ាឡេស្ទីនត្រៀមខ្លួនជាស្រេចចូលរួមការផ្តើមគំនិតសន្តិភាព (VNA) |
(VOVworld) – នាថ្ងៃទី ២៩ សីហា ខុទ្ទការល័យប្រធានាធិបតីរដ្ឋអំណាច
ប៉ាឡេស្ទីន (PA) បានអះអាងថា៖ ប៉ាឡេស្ទីនត្រៀមខ្លួនជាស្រេចចូលរួម
រាល់ការ ផ្តើមគំនិតសន្តិភាពគ្រប់រូបភាពសំដៅនាំមកនូវវិធានការណ៍
សមភាពនិងលើគ្រប់ជ្រុងជ្រោយ។ សេចក្តីប្រកាសត្រូវបាននាំចេញក្នុង
កាលៈទេសៈមានព័ត៌មានស្តីពីការដែលរុស្ស៊ីមានផែនការរៀបចំសន្និសិទ
ជំរុញដំណើការសន្តិភាពនៅមជ្ឈឹមបូព៌ារ។ នាសប្តាហ៍មុន ប្រធានាធិបតី
ប៉ាឡេស្ទីន លោក Abbas បានជូនដំណឹងជាមួយថ្នាក់ដឹកនាំអេហ្ស៊ីបស្តីពី
ការត្រៀមខ្លួនជាស្រេចចូលរួមសន្និសីទសន្តិភាពជាន់ខ្ពស់ក្នុងតំបន់ឬ
អន្តរជាតិនៅទីក្រុងកែរ។ ថ្នាក់ដឹកនាំប៉ាឡេស្ទីនបានសង្កត់ធ្ងន់ថា៖ការ
ខំប្រឹងប្រែងរបស់អេហ្ស៊ីបនឹងមិនផ្លាស់ប្តូរការផ្តើមគំនិតរបស់បារាំង
ស្តីពីការសា្តរឡើងវិញការចរចារសន្តិភាពដែលប៉ាឡេស្ទីនគាំទ្រ ប៉ុន្តែ
អ៊ីស្រាអែលបានប្រឆាំងជំទាស់។ លោក Abbas បានស្នើរឲ្យបារាំង រុស្ស៊ី
និងស្វីសចូលរួមសន្និសីទជាន់ខ្ពស់លើកនេះព្រមទាំងដាស់តឿនអេហ្ស៊ីប
ដាក់សម្ពាធទៅលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Netanyahu ដើម្បី
បញ្ឈប់សកម្មភាពកសាងទីប្រជុំជននិងដោះលែងអ្នកទោសជាជន
ប៉ាឡេស្ទីនមុនការចរចារនៅទីក្រុងកែរ៕