ប៉ាឡេស្ទីនត្រៀមខ្លួនជាស្រេចជួបសន្ទនាសន្តិភាពជាមួយអ៊ីស្រាអ៊ែល

ប៉ាឡេស្ទីនត្រៀមខ្លួនជាស្រេចជួបសន្ទនាសន្តិភាពជាមួយអ៊ីស្រាអ៊ែល - ảnh 1
ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas


(VOVworld)-ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានអ៉ារ៉ាប Kul Al-Arab
នាថ្ងៃទី៤មេសា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានអះអាង ថា ត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Benjamin
Netanyahu សំដៅចាប់ផ្តើមដំណើរការសន្តិភាពមជ្ឈឹមបូព៌ាឡើងវិញ។ លោក Abbas
បានចាត់ទុកថា ទោះបីជាការថ្លែងមតិរបស់លោក​ Netanyahu ជាច្រើនលើកច្រើន
សារនាពេលថ្មីៗនេះ មិននាំមកសញ្ញាវិជ្ជមានសម្រាប់ដំណើរ ការចរចារក៏ដោយ ប៉ុន្តែលោកនៅតែរងចាំរហូតដល់ពេលដែលរដ្ឋាភិបាលចម្រុះ របស់អ៊ីស្រាអ៊ែល
ត្រូវបានបង្កើតឡើង និងបញ្ចេញទស្សនៈសម្រាប់បញ្ហានេះ។ ថ្នាក់ដឹកនាំប៉ាឡេ
ស្ទីនរូបនេះ ក៏បានអំពាវនាវរដ្ឋអំណាចអ៊ីស្រាអ៊ែល យល់ព្រម លើការផ្តើមគំនិត
សន្តិភាពអារ៉ាប់លើកឡើងដោយអារ៉ាប៊ីសាអូឌីត។ ចំពោះ ដំណើរការចរចារ លោក
Abbas បានសំណូពរថា ត្រូវមានការចូលរួមរបស់ Jordan និងអេហ្ស៊ីប រួមជាមួយអា
មេរិកក្នុងនាទីជាអ្នកអាជ្ញាកណ្តាល សម្រាប់ កិច្ចចរចារនាពេលអនាគត
របស់អ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ