ប៉ាឡេស្ទីនត្រៀមរៀបចំសំណុំឯកសារប្តឹងតវ៉ាអ៊ីស្រាអែលនៅតុលាកាព្រហ្មទ័ណ្ឌអន្តរជាតិ


ប៉ាឡេស្ទីនត្រៀមរៀបចំសំណុំឯកសារប្តឹងតវ៉ាអ៊ីស្រាអែលនៅតុលាកាព្រហ្មទ័ណ្ឌអន្តរជាតិ  - ảnh 1
ប៉ាឡេស្ទីនត្រៀមរៀបចំសំណុំឯកសារប្តឹងតវ៉ាអ៊ីស្រាអែលនៅតុលាកាព្រហ្មទ័ណ្ឌអន្តរជាតិ
 (Image: Nguyentandung.org)

(VOVworld) – រដ្ឋអំណាចប៉ាឡេស្ទីន (PA) មានផែនការដាក់ជូនសំណុំឯកសារប្តឹងតវ៉ា
ឡើង​តុលាកាព្រហ្មទ័ណ្ឌអន្តរជាតិ (ICC) បន្ទាប់ពីប្រទេសនេះចូលរួមអង្គការនេះ នាថ្ងៃ
ទី ១ មេសា ខាងមុខ។ ប្រធានក្រុមចរចារសន្តិភាពប៉ាឡេស្ទីន លោក Saeb Erekat បានទទួលស្គាល់ព័ត៌មាននេះ។ តាមនោះ​ ប៉ាឡេស្ទីននឹងដាក់ជូនសំណុំឯកសារចំនួន
២ ច្បាប់។ សំណុំឯកសារទី ១ ទាក់ទិនដល់ការវាយប្រហារថ្មីបំផុតរបស់អ៊ីស្រាអែល
ទៅលើតំបន់ Gaza  នាខែ កក្កដា និងខែ សីហា ឆ្នាំ ២០១៤ ធ្វើឲ្យជនស៊ីវិល ប៉ាឡេស្ទីន
ចំនួន ២ ពាន់នាក់ត្រូវស្លាប់។ សំណុំឯកសារទី ២ ទាក់ទិនដល់ការដែលអ៊ីស្រាអែល
បន្តកសាងទីប្រជុំជនដោយខុសច្បាប់នៅត្រើយខាងលិចកាលពីឆ្នាំ ១៩៦៨ មក៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ