ប៉ាឡេស្ទីននិងអ៊ីស្រាអែលប្រឆាំងជំទាស់របាយការណ៍នៃក្រុម ៤ ប្រទេស


ប៉ាឡេស្ទីននិងអ៊ីស្រាអែលប្រឆាំងជំទាស់របាយការណ៍នៃក្រុម ៤ ប្រទេស - ảnh 1
ប៉ាឡេស្ទីននិងអ៊ីស្រាអែលប្រឆាំងជំទាស់របាយការណ៍នៃក្រុម ៤ ប្រទេស (Image: VNA)

(VOVworld) – នាថ្ងៃទី ៦ កក្កដា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas
 បាន អំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បដិសេដរបាយការណ៍មួយដែលក្រុម
 ៤ ប្រទេស ទទួលបន្ទុកបញ្ហានៅមជ្ឈឹមបូព៌ារ រួមមាន អាមេរិក រុស្ស៊ី សហភាពអឺរ៉ុប
និង អ.ស.ប. បាននាំ ចេញ នាថ្ងៃទី ១ កក្កដា កន្លងទៅ។ តាមនោះ របាយការណ៍
នេះរិះគន់ការកសាងបណ្ដាទីប្រជុំជនហ្ស៊ីបនិងអំពើហឹង្សាពីភាគីប៉ាឡេស្ទីន។
ប្រធានាធិបតី Abbas បានចាត់ទុកថា៖ របាយការណ៍នេះមិនផ្តោតទៅលើមូល
ហេតុនាំមកនូវសន្តិភាពនៅឡើយ​ ព្រមទាំង សង្ឃឹម ថា៖ ក្រុមប្រឹក្សាសន្តិសុខ
អ.ស.ប. នឹងមិនគាំទ្រឯកសារនេះ ផងដែរ។ ស្តីពីភាគីប៉ាឡេស្ទីន អគ្គលេខាធិការ
អង្គការរំដោះប៉ាឡេស្ទីន លោក  Saeb Erekat ក៏បានថ្កោលទោសរបាយការ ណ៍
ពោលខាងលើហើយហៅឯកសារនេះថាជាការខំប្រឹងប្រែងបំផ្លិចបំផ្លាញការ
ទទួលខុសត្រូវរវាងជនរងគ្រោះជាមួយកំលាំងយោធាទន្ទ្រានកាន់កាប់ពីបរទេស។
មន្ត្រីមួយរូបរបស់ ប៉ាឡេស្ទីនបានឲ្យដឹងថា៖ ប៉ាឡេស្ទីននឹងមិនចាត់ទុកក្រុម ៤
ប្រទេសគឺជាអង្គការមួយទេ ប៉ុន្តែ អះអាងនឹងបន្តធ្វើការដាច់ដោយឡែកជាមួយ
ប្រទេសនិមួយៗក្នុងក្រុមនេះ។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក  
Benjamin Netanyahu បានចាត់ទុកថា៖ របាយការណ៍នេះ គឺជាការស្រមើលស្រ
ម៉ៃហើយការកំណត់សកម្មភាពសាងសងទីប្រជុំជននៅត្រើយខាងលិចគឺការ
សាកល្បង ចំពោះដំណើរសន្តិភាពគឺគ្មានភ័ស្តុងតាងទេ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ