ប៉ាឡេស្ទីនបញ្ឈប់រាល់ទំនាក់ទំនងជាមួយអ៊ីស្រាអែល

(VOVWORLD) - កាលពីថ្ងៃទី ៣ ខែកក្កដា អាជ្ញាធរប៉ាឡេស្ទីនបានសម្រេចចិត្តផ្អាករាល់ទំនាក់ទំនង កិច្ចប្រជុំ និងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីប្រឆាំងជំទាស់នឹងការវាយប្រហាររបស់អ៊ីស្រាអែលនាព្រឹកថ្ងៃដដែលក្នុងតំបន់ West Bank ដែលបណ្តាលឲ្យជនប៉ាឡេស្ទីន ៨ នាក់បានស្លាប់ និង ១០០នាក់ផ្សេងទៀតរងរបួស។ 
ប៉ាឡេស្ទីនបញ្ឈប់រាល់ទំនាក់ទំនងជាមួយអ៊ីស្រាអែល - ảnh 1យានយោធាអ៊ីស្រាអែលត្រូវបានដាក់ពង្រាយក្នុងទីក្រុង Jenin តំបន់ Westbank ថ្ងៃទី៣ ខែកក្កដា។ រូបថត៖ THX/VNA

ការសម្រេចចិត្តនេះ ត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់ថ្នាក់ដឹកនាំប៉ាឡេស្ទីន ដែលប្រព្រឹត្តទៅក្នុងក្រុងរ៉ាម៉ាឡាភាគខាងលិច។ ទីភ្នាក់ងារព័ត៌មានរដ្ឋប៉ាឡេស្ទីន (WAFA) បានដកស្រង់សម្តីរបស់លោកប្រធានាធិបតី Mahmoud Abbas ដែលបានអំពាវនាវឱ្យប្រជាជនប៉ាឡេស្ទីនមានភាពខ្ជាប់ខ្ជួន និងសាមគ្គីគ្នាដើម្បីការពារប្រទេសជាតិ ទន្ទឹមនឹងនោះ ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល។ ថ្នាក់ដឹកនាំប៉ាឡេស្ទីនអំពាវនាវជាថ្មីម្តងទៀតដល់សហគមន៍អន្តរជាតិឲ្យការពារប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank ទីក្រុងហ្សេរុយសាឡឹម និងតំបន់ហ្គាហ្សា។ សេចក្តីប្រកាសជាផ្លូវការនៃកិច្ចប្រជុំបានបញ្ជាក់ថា ថ្នាក់ដឹកនាំប៉ាឡេស្ទីនបានសម្រេចចិត្តភ្លាមៗទៅកាន់អង្គការសហប្រជាជាតិ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៣៣៤ របស់ក្រុមប្រឹក្សាសន្តិសុខ និងសេចក្តីសម្រេចចិត្តផ្សេងទៀតដើម្បីការពារប្រជាជនប៉ាឡេស្ទីន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ