ប៉ាឡេស្ទីនបដិសេធសំណើរសន្តិសុខរបស់អាមេរិកចំពោះអ៊ីស្រាអ៊ែល
|
នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលBenjamin Netanyahuនិងរដ្ឋមន្រ្តីការបរទេស
អាមេរិកលោក John Kerry ក្នុងសន្នសីទកាសែត១ (រូបថតៈ AFP)
|
(VOVworld)-ប៉ាឡេស្ទីនបដិសេធសំណើរសន្តិសុខរបស់អាមេរិកចំពោះអ៊ីស្រា
អ៊ែល។ សំណើរពោលខាងលើត្រូវបាននាំចេញក្នុងដំណើរទស្សនកិច្ចមជ្ឈឹម ប៉ូព៌ាលើកទី៨របស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry ក្នុងការខំ ប្រឹងប្រែងដំណើរសន្តិភាពនៅមជ្ឈឹមប៉ូព៌ា។ សំណើររបស់លោក Kerry រួមមាន ការសម្រុះសម្រួលសន្តិសុខសម្រាប់ជ្រលងភ្នំហ៊្សកដាន៌ ក្នុងកាលៈទេសៈដែល វត្តមានសន្តិសុខរបស់អ៊ីស្រាអែលនៅតំបន់នេះដែលជាឧបសគ្គក្នុងកិច្ចរចារ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ សំណើររបស់លោក Kerry ក៏ទាក់ទិនដល់ ការបង្កើតបទបញ្ញត្តិចំពោះទីក្រុង Jerusalem តាមនោះប៉ាឡេស្ទីនអាច ប្រកាស
ទីក្រុងរបស់ខ្លួននៅតំបន់Jerusalem ខាងកើត។
មន្ត្រីប៉ាឡេស្ទីនមិនបញ្ចេញឈ្មោះ១រូបឲ្យដឹងថា ភាគីប៉ាឡេស្ទីនបដិសេធ
សំណើររបស់លោក Kerryដោយសារសំណើរនេះនឹងមកនូវការអូសបន្លាយពេល
វេលានិងរក្សាការត្រួតត្រាតែប៉ុណ្ណោះ៕