ប៉ាឡេស្ទីនបន្តជំរុញបែបបទចូលរួមជាសមាជិក អ.ស.ប.

(VOVworld) – នាថ្ងៃទី ១២ វិច្ឆិកា បណ្ដាមន្ត្រី ប៉ាឡេស្ទីន បានប្រកាសថា៖ ប្រទេស
នេះនឹងបន្តជំរុញបែបបទចូលរួមជាសមាជិក អ.ស.ប. ដោយមិនអើពើពីការប្រឆាំង
ជំទាស់របស់អាមេរិកនិងអ៊ីស្រាអែល។ តាមគំរោង ប្រធានាធិបតី ប៉ាឡេស្ទីន លោក
Mahmud Abbas នឹងស្នើសូមឲ្យបោះឆ្នោតអនុម័ត្តលើបញ្ហានេះ ក្នុងសម័យប្រជុំរបស់
មហសន្និបាត អ.ស.ប. ដែលនឹងរៀបចំឡើង នាចុងខែវិចិ្ឆកា។ ថ្ងៃបោះឆ្នោតជាក់សែង
នឹងត្រូវបានប្រកាសក្នុងសម័យប្រជុំបណ្ដារដ្ឋមន្ត្រីកាបរទេសសម្ព័ន្ធអារ៉ាប់ នាថ្ងៃទី
១៣ វិច្ឆិកា នៅអេហ្ស៊ីប។ មុននោះ អាមេរិកបានសើ្នផ្អាក់ការពិនិត្យមើលបែបបទចូល
ជាសមាជិក អ.ស.ប. របស់ប៉ាឡេស្ទីន ដល់ពេលការបោះឆ្នោតប្រធានាធិបតីនៃប្រទេស
នេះបញ្ចប់។ ក្នុងពេលនោះ បណ្ដាមន្រ្តីអ៊ីស្រាអែលបានគម្រាមគំហែងថា៖ អ៊ីស្រាអែល
នឹងដាក់ទណ្ឌកម្មចំពោះប៉ាឡេស្ទីន បើសិនជា ប្រទេសនេះបន្តជំរុញដំណើរការចូលរួម
អ.ស.ប.។ សម្ព័ន្ធអារ៉ាប់បានសន្យាធានាបណ្ដាញសន្តិសុខហិរញវត្ថុសំរាប់ប៉ាឡេស្ទីន
ក្នុងករណីប៉ាឡេស្ទីនត្រូវប្រឈមមុខចំពោះរាល់បទដាក់ទណ្ឌកម្មរបស់អ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ