ប៉ាឡេស្ទីនបានថ្កោលទោសអ៊ីស្រាអែលចំពោះការបំផ្លាញដំណោះស្រាយរដ្ឋពីរ

(VOVWORLD) - ក្រសួងការបរទេសប៉ាឡេស្ទីនកាលពីថ្ងៃទី ២៧ ខែធ្នូ បានចោទប្រកាន់អ៊ីស្រាអែលពីបទបំផ្លាញដំណោះស្រាយរដ្ឋពីរដោយប្រើវិធីពង្រីកតំបន់ទីលំនៅដ្ឋានជាបន្តបន្ទាប់។
ប៉ាឡេស្ទីនបានថ្កោលទោសអ៊ីស្រាអែលចំពោះការបំផ្លាញដំណោះស្រាយរដ្ឋពីរ - ảnh 1 រដ្ឋាភិបាលអ៊ីស្រាអែលអនុញ្ញាតឲ្យសាងសង់ទីលំនៅដ្ឋានថ្មីចំនួន ១៥០០ ខ្នងនៅភាគខាងលិច (West Bank)

សេចក្តីប្រកាសរបស់ក្រសួងការបរទេសប៉ាឡេស្ទីនដូចពោលខាងលើនេះបានផ្សាយចេញសំដៅឆ្លើយតបទៅនឹងការដែលរដ្ឋាភិបាលអ៊ីស្រាអែលអនុញ្ញាតឲ្យសាងសង់ទីលំនៅដ្ឋានថ្មីចំនួន ១៥០០ ខ្នងនៅភាគខាងលិច (West Bank)។ ក្រសួងនេះក៏បានឲ្យដឹងថាការបង្កើនសកម្មភាពសាងសង់ទីលំនៅដ្នានររបស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន បានគំរាមកំហែងដល់សន្តិភាព និងបានក្លាយទៅជា "វិធីសាស្ត្រឈានចូលដោយមានប្រព័ន្ធ" សំដៅបំផ្លាញដល់ដំណោះស្រាយរដ្ឋពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ