ប៉ាឡេស្ទីនបានអបអរសាទរចំពោះសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាអាមេរិកស្តីពីការប្រឆាំងជំទាស់នឹងការតាំងទីលំដ្ឋាននៅរបស់ជនជាតិជ្វីហ្វ

(VOVWORLD) - នាថ្ងៃទី ៧ ខែធ្នូ ប៉ាឡេស្ទីនបានអបអរសាទរចំពោះសេចក្តីសម្រេចចិត្តលេខ ៣២៦ របស់រដ្ឋសភាអាមេរិក ក្នុងនោះមានការប្រឆាំងជំទាស់នឹងការតាំងទីលំនៅដ្ឋានជនជាតិជ្វីហ្វនិងការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការរួមបញ្ចូលតំបន់ WestBank។
ប៉ាឡេស្ទីនបានអបអរសាទរចំពោះសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាអាមេរិកស្តីពីការប្រឆាំងជំទាស់នឹងការតាំងទីលំដ្ឋាននៅរបស់ជនជាតិជ្វីហ្វ - ảnh 1 ប៉ាឡេស្ទីនបានអបអរសាទរចំពោះសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាអាមេរិកស្តីពីការប្រឆាំងជំទាស់នឹងការតាំងទីលំដ្ឋាននៅរបស់ជនជាតិជ្វីហ្វ (រូបថត៖ AFP/TTXVN)

យោងតាមអគ្គលេខាធិការអង្គការរំដោះប៉ាឡេស្ទីន (PLO) លោក Saeb Erekat បានឲ្យដឹងថា សេចក្តីសម្រេចចិត្តពោលខាងលើនេះគឺជាការប៉ះពាល់យ៉ាងខ្លាំងដល់ការគាំទ្ររបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ចំពោះសកម្មភាពសាងសង់របស់អ៊ីស្រាអែលនៅតំបន់ West Bank ។សេចក្តីសម្រេចចិត្តលេខ ៣២៦  ត្រូវបានសភាជាន់ទាបអាមេរិក អនុម័តនាថ្ងៃទី ៦ ខែធ្នូ ដោយសំឡេងគាំទ្រចំនួន ២២៦ និងសំឡេងប្រឆាំងចំនួន ១៨៨ ផងដែរ។ សេចក្តីសម្រេចចិត្តនេះអំពាវនាវឱ្យរដ្ឋអំណាចរបស់លោក Trump "ទទួលស្គាល់ជាដាច់ខាតចំពោះដំណោះស្រាយស្តីពីរដ្ឋទាំងពីរ" និង "រារាំងរាល់ជំហានរបស់ភាគីណាមួយ សំដៅជំរុញកិច្ចប្រឹងប្រែងក្នុងការបញ្ចប់ជម្លោះដោយសន្តិវិធី" ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ