ប៉ាឡេស្ទីនប្រឆាំង​ជំទាស់​នឹង​ផែនការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែល

(VOVWORLD) - រដ្ឋអំណាចប៉ាឡេស្ទីនកាលពីថ្ងៃទី ២១ ខែមេសា បានប្រឆាំងជំទាស់នឹងផែនការថ្មីរបស់អ៊ីស្រាអែល ដើម្បីពង្រីកការតាំងទីលំនៅនៅហ្សេរុយសាឡឹមខាងកើត និងផ្តល់មូលនិធិសម្រាប់ការសាងសង់ផ្លូវថ្នល់នៅតំបន់តាំងទីលំនៅក្នុងតំបន់ West Bank។ 
ប៉ាឡេស្ទីនប្រឆាំង​ជំទាស់​នឹង​ផែនការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែល - ảnh 1ជនចំណាកស្រុកនៅតំបន់តាំងទីលំនៅ Maale Adumim នៅវាលខ្សាច់ Judea ចម្ងាយប្រហែល ៥km ពីទីក្រុង Jerusalem តំបន់ West Bank ។ (រូបថត៖ AFP/TTXVN)

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសប៉ាឡេស្ទីនបានសង្កត់ធ្ងន់ថា ការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅក្នុងតំបន់ដែនដីប៉ាឡេស្ទីនដែលត្រូវបានទន្ទ្រាន់កាន់កាប់ នឹងបំផ្លាញឱកាសនៃការបង្កើតរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ទាំងនេះ។ សេចក្តីប្រកាសបានលើកច្បាស់ថា ការតាំងទីលំនៅរបស់អ៊ីស្រាអែលគឺ "ខុសច្បាប់តាមគ្រប់មធ្យោបាយណាមួយ" មិនថាជាការសាងសង់លំនៅដ្ឋានថ្មីនៅក្នុងទីក្រុងហ្សេរុយសាឡឹម ឬផ្តល់ហិរញ្ញប្បទានសម្រាប់ការសាងសង់ផ្លូវថ្នល់នៅតំបន់តាំងទីលំនៅ ក្នុងតំបន់ West Bank នោះទេ។

មុននោះ វិទ្យុអ៊ីស្រាអែលកាលពីថ្ងៃទី ១៩ ខែមេសាបានរាយការណ៍ថាប្រទេសនេះបានបែងចែកថវិកាចំនួន ១ ពាន់លានដុល្លារអាមេរិកដើម្បីសាងសង់ផ្លូវថ្នល់នៅតំបន់ West Bank ។ លើសពីនេះ រដ្ឋបាលអ៊ីស្រាអែលបានសហការជាមួយក្រុមហ៊ុន Shikon Vibinoy ដើម្បីអនុវត្តផែនការបង្កើនចំនួនផ្ទះនៅក្នុងតំបន់តាំងទីលំនៅ Givat Hamatos ហ្សេរុយសាឡឹមខាងកើត ពី ៣០០ខ្នង់ លើងដល់ ១.៥០០ខ្នង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ