ប៉ាឡេស្ទីនផ្ញើសំណូមពរសន្តិភាពឲ្យអ៊ីស្រាអែល

ថ្ងៃទី១៧មេសា ប្រធានក្រុមអ្នកសន្ទនាប៉ាឡេស្ទីន  Saeb Erekat បានបញ្ជូនទៅឲ្យ
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu  សារលិខិត១ច្បាប់របស់ប្រធានាធិ
បតីប៉ាឡេស្ទីន   Mahmoud Abbas ដែលលើកឡើងយ៉ាងល្អិតល្អន់អំពីបណ្តាសំណូមពរ
របស់ប៉ាឡេស្ទីនស្តីអំពីការចាប់ផ្តើមការចរចារសន្តិភាពឡើងវិញ។ក្រោយការជួបគ្នា
ក្នុងរយះពេលជិត១ម៉ោង ភាគីទាំង២បានចេញសេចក្តីប្រកាសរួមដោយលើកច្បាស់
ថា៖អ៊ីស្រាអែល នឹងរដ្ឋអំណាចប៉ាឡេស្ទីន (PA) សន្យាទទួលបានសន្តិភាព។  Tel Aviv និងផ្ញើសារលិខិតឆ្លើយតបក្នុងរយះពេល២សប្តាហ៏ទៀត។ទីភ្នាក់អារព័ត៍មានបារាំង
AFP  បានផ្សាយថា៖ក្នុងសារលិខិត របស់ខ្លួន លោក Mahmoud Abbas បានស្នើ Ten
Alviv លើកឡើងនូវទស្សនះយ៉ាងឆាប់បំផុត អំពីបញ្ហាចំនួន៤ រួមមាន៖ គោលការណ៏ ២រដ្ឋដោយផ្អែកទៅលើផ្លូវព្រំដែនមុនឆ្នាំ១៩៦៧  បញ្ឈប់ការកសាងបណ្តាលំនៅដ្ឋាន
ហ៊្សីហ្វ ដោះលែងឲ្យមានសេរីភាពវិញទណ្ឌិតប៉ាឡេស្ទីនទាំងអស់នឹងលុបចោលសេចក្តី
សំរេចទាំងឡាយដែលដើរផ្ទុយទៅនឹងបណ្តាកិច្ចសន្យាទ្វេភាគីដែលបានចុះហត្ថលេខា
តាំងពីឆ្នាំ២០០០មក។ ភាគីប៉ាឡេស្ទីនប្រកាសត្រៀមខ្លួនជាស្រេចចាប់ផ្តើមឡើងវិញ
ការចរចារសន្តិភាពភ្លាម១រំពេក ក្រោយពីទទួលបានប្រតិកម្មវិជ្ជមានពីអ៊ីស្រាអែល៕

ប៉ាឡេស្ទីនផ្ញើសំណូមពរសន្តិភាពឲ្យអ៊ីស្រាអែល - ảnh 1
Image: Internet


ប្រតិកម្មទៅវិញ

ផ្សេងៗ