ប៉ាឡេស្ទីនពិគ្រោះយោបល់លើកចុងក្រោយអំពីសេចក្ដីព្រាងសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ

ប៉ាឡេស្ទីនពិគ្រោះយោបល់លើកចុងក្រោយអំពីសេចក្ដីព្រាងសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ  - ảnh 1
ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas

          (VOV)_បណ្ដាមន្ត្រីជាន់ខ្ពស់នៃរដ្ឋអំណាចប៉ាឡេស្ទីន (PA) បាន​អោយដឹងថា៖
នឹងដំណើការពិគ្រោះយោបល់ចុងក្រោយចាប់ពីថ្ងៃទី២៩ និងទី៣១ ធ្នូ ស្ដីពីសេចក្ដី
ព្រាងសម្រេចចិត្តរបស់អង្គការសហប្រជាជាតិស្ដីពីការបញ្ចប់ទន្ទ្រានកាន់កាប់របស់
អ៊ីស្រាអែល និងទទួលស្គាល់បណ្ដាខ្សែព្រំដែនឆ្នាំ១៩៦៧ ហើយចាត់ទុកនេះគឺជា
មូលដ្ឋានសំរាប់ការព្រមព្រៀងសន្តិភាពនានាជាមួយអ៊ីស្រាអែល។ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអា
មេរិក លោក John Kerry នាយប់ថ្ងៃទី២៨ធ្នូ ហើយជូនដំណឹងអំពីផែនការដាក់ចេញ
ពង្រាង​សេចក្ដី​ពោលខាងលើទៅកាន់ក្រុមប្រឹក្សារសន្តិសុខអង្គការសហប្រជាជាតិ
​នា​ថ្ងៃទី២៩ធ្នូ។ មុននេះ នាថ្ងៃនេះដែរ ប្រធានក្រុមចរចារប៉ាឡេស្ទីន លោក ​Saeb
Erekat បានសម្ដែងគោលបំណងថា៖ក្រុមប្រឹក្សារ​សន្តិសុខ​អង្គការ​សហប្រជាជាតិ
នឹងដំណើការកិច្ចប្រជុំថ្ងៃទី៣០ និងទី៣១ ធ្នូ​ដើម្បីផ្តល់​សេចក្ដី​សម្រេចចិត្តចំពោះ
ពង្រាងសេចក្ដីនេះដែរ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ