ប៉ាឡេស្ទីនព្រមានថានឹងបង្កកទំនាក់ទំនងជាមួយអាមេរិក

(VOVWORLD) - ក្នុងសេចក្ដីប្រកាសមួយនាថ្ងៃទី១៨ វិច្ឆិកា អគ្គលេខាធិការអង្គការរំដោះ ប៉ាឡេស្ទីន (PLO) លោក Saeb Erekat ប្រកាសថា ប៉ាឡេស្ទីននឹងបង្កកទំនាក់ ទំនងជាមួយអាមេរិក ប្រសិនបើប្រទេសនេះបិទទ្វារការិយាល័យតំណាង PLP ប្រចាំទីក្រុងវ៉ាស៊ីនតោន។
ប៉ាឡេស្ទីនព្រមានថានឹងបង្កកទំនាក់ទំនងជាមួយអាមេរិក - ảnh 1ការិយាល័យតំណាង PLP ប្រចាំទីក្រុងវ៉ាស៊ីនតោន (រូបថត៖ Apaimage)  

មុននោះនាថ្ងៃដដែល ក្រសួងការបរទេសអាមេរិកអះអាងថា ការិយាល័យ តំណាង PLO នឹងត្រូវបិទទ្វារ។ មជ្ឈដ្ឋានមន្ត្រីអាមេរិកចាត់ទុកថា ប៉ាឡេស្ទីនបាន រំលោភទៅលើច្បាប់មួយរបស់អាមេរិកដោយការអំពាវនាវឲ្យនាំអ៊ីស្រាអ៊ែលទៅ ជំនុំជំរះនៅតុលាការព្រហ្មទ័ណ្ឌអន្តរជាតិ (ICC)៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ