(VOV) - ថ្ងៃទី២៤មេសារដ្ឋអំណាចប៉ាឡេស្ទីនបានរីះគន់ចំពោះសេចក្តីសំរេច ថ្មីៗនេះ
របស់អ៊ីស្រាអែលធ្វើស្របច្បាប់ដល់បណ្តាលំនៅដ្ឋាននៅតំបន់ត្រើយខាងលិច។ថ្លែង
មតិជាមួយមជ្ឈស្ថានអ្នកសារព័ត៍មានអ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីន
Nabil Abu Rudeina ចាត់ទុកថា៖សេចក្តីសំរេចនេះគឺជាចំលើយ សំរាប់សារលិខិតរបស់
ប្រធានាធិបតី Mahmud Abbas ដែលផ្ញើជូនចំពោះនាយករដ្ឋមន្រ្តី Benjamin Netanyahu ដោយសំណូមពរទីក្រុង Tel Aviv បញ្ឈប់រាល់សកម្មភាពតាំងលំនៅ ដ្ឋានដើម្បីចាប់
ផ្តើម ការចរចារសន្តិភាពឡើងវិញ។ប្រតិកម្មនេះរបស់ប៉ាឡេស្ទីនត្រូវបានធ្វើឡើងក្នុង
ថ្ងៃដដែល ក្រោយពីទីក្រុង Tel Aviv ប្រកាសធ្វើស្របច្បាប់ដល់លំនៅដ្ឋានចំនួន៣នៅតំបន់ត្រើយខាងលិចរួមមាន Bruchin Rechelim នឹង Sansana ។លំនៅដ្ឋានទាំង៣
នេះត្រូវបានបង្កើតឡើងតាំងពីបណ្តាឆ្នាំទី៩០នៃសតវត្សទី២០។ក៏ប៉ុន្តែ ដល់ឥឡូវនេះ
|
ប្រជាជនប៉ាឡេស្ទីនប្រឆាំងជំទាស់អ៊ីស្រាអែល(រូបថត៖ Internet) |
មណ្ឌលទាំង៣នេះនៅតែមិនទាន់បានអ៊ីស្រាអែលផ្តល់បែបបទស្របច្បាប់ឡើយ៕