ប៉ាឡេស្ទីនសង្កត់ធ្ងន់ទៅលើតួនាទីរបស់រុស្ស៊ីក្នុងការដោះស្រាយជំលោះប៉ាឡេស្ទីន-អ៊ីស្រាអែល
(VOVWORLD) - នាថ្ងៃទី១១ ឧសភា នៅទីក្រុង Sochi របស់រុស្ស៊ី បានប្រព្រឹត្តទៅ ជំនួបចរចាររវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីប៉ាឡេស្ទីន លោក Mahmoud Abbas។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ស្ដាំ) និងសមភាគីប៉ាឡេស្ទីនលោក Mahmoud Abbas (រូបថត៖AFP) |
(VOVworld) - នាថ្ងៃទី១១ ឧសភា នៅទីក្រុង Sochi របស់រុស្ស៊ី បានប្រព្រឹត្តទៅជំនួបចរចាររវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីប៉ាឡេស្ទីន លោក Mahmoud Abbas។ទំនាក់ទំនងទ្វេភាកីក៏ដូចជាការខំប្រឹងប្រែងដោះ ស្រាយជំលោះរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជាខ្លឹមសារស្នូលក្នុងជំនួបនេះ។ស្ដីអំពីទំនាក់ទំនងទ្វេភាគី ប្រធានាធិបតីលោក Putin សង្កត់ធ្ងន់ថា នេះជាទំនាក់ ទំនងដែលមានអត្ថន័យសំខាន់ពិសេស ដោយសារវាបានឆ្លងកាត់រយៈពេលដ៏ យូរអង្វែងដោយឈរ លើមូលដ្ឋានសាមគ្គីនិងជឿទុកចិត្តគ្នាទៅវិញទៅមក។
ស្ដីអំពីជំលោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ប្រធានាធិបតីរុស្ស៊ីលោក Putin ចាត់ទុកថា ការរស់នៅដោយសន្តិភាពរវាងប្រទេសទាំងពីរគឺលក្ខ័ណ្ឌចម្បងដើម្បី ធានាសន្តិសុខនិងស្ថិរភាពក្នុងតំបន់។លោក Putin សង្កត់ធ្ងន់ថា ជំលោះនេះត្រឹម តែអាចបានដោះស្រាយតាមរយៈកិច្ចចរចារខាងការទូតដោយឈរលើការគោរពច្បាប់អន្តរជាតិ។
រីឯខ្លួនវិញ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានសង្កត់ធ្ងន់ទៅ លើតួនាទីដ៏សែនសំខាន់របស់ក្រុងម៉ូស្គូក្នុងដំណើរការដោះស្រាយជំលោះរវាង ប៉ាឡេស្ទីននិងអ៊ីស្រាអែល៕