ប៉ាឡេស្ទីនស្នើស៊ើបអង្កេតអ៊ីស្រាអែលអំពីបទឧក្រិដ្ឋសង្គ្រាម

ប៉ាឡេស្ទីនស្នើស៊ើបអង្កេតអ៊ីស្រាអែលអំពីបទឧក្រិដ្ឋសង្គ្រាម - ảnh 1
រដ្ឋមន្តី្រការបរទេសប៉ាឡេស្ទិន លោក Riad Al Maliki

          (VOV)_នាថ្ងៃទី៥​សីហា រដ្ឋមន្តី្រការបរទេសប៉ាឡេស្ទិន លោក Riad Al
Maliki បានទៅបំពេញទស្សនកិច្ចនៅទីភ្នាក់ងារតុលាការព្រហ្មទណ្ឌ​អន្តរជាតិ​
 ( ICC) នៅហូឡង់ ដើម្បីអំពាវនាវបើកសវនាការ​ជំនុំជំរះអ៊ីស្រាអែលអំពី​​ឧក្រិដ្ឋសង្គ្រាម ក្នុងរយៈពេល១ខែ​ជំលោះទកន្លងទៅ នៅតំបន់ Gaza។​ ដំណើរ​ទស្សនកិច្ចលើកនេះរបស់ ​ លោក Riad Al Maliki ត្រូវបានប្រព្រឹត្តទៅ ​បន្ទាប់ ពីប៉ុន្មានម៉ោងបទឈប់បាញ់ក្នុងរយៈពេល៧២ម៉ោង រវាងអ៊ិស្រាអែលនិងចល
នា Hamas របស់ប៉ាឡេស្ទីនចូលជាធរមាន ដោយអេហ្ស៊ីបជាអ្នក​អាជ្ញាកណ្ដាល។ ប៉ុន្តែ ដោយសារអ៊ីស្រាអែលមិនមែនជាសមាជិករបស់ ICC ដូច្នេះ តុលាការនេះ គ្មានសិទ្ធិធ្វើសើបអង្កេត ចំពោះរាល់ការចោទប្រកាន់​ពោលខាងលើទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ