ប៉ាឡេស្ទីនស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំបន្ទាន់ ស្តីពីស្ថានភាពនៅតំបន់ West Bank

(VOVWORLD) - ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនលោក Riyad Al-Maliki បានចេញសេចក្តីប្រកាស ដោយលើកច្បាស់ថា អាជ្ញាធរតំបន់នេះបានស្នើឲ្យសម្ព័ន្ធអារ៉ាប់ (AL) និងអង្គការសហប្រតិបត្តិការអ៊ីស្លាម រៀបចំកិច្ចប្រជុំបន្ទាន់។
ប៉ាឡេស្ទីនស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំបន្ទាន់ ស្តីពីស្ថានភាពនៅតំបន់ West Bank - ảnh 1កងកម្លាំងសន្តិសុខអ៊ីស្រាអែល។ រូបថតឯកសារ៖ AFP/VNA

នាថ្ងៃទី ២៣ កុម្ភៈ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីនបានដកស្រង់របាយការណ៍មួយ ដែលថា អាជ្ញាធរប៉ាឡេស្ទីននឹងស្នើឲ្យបើកសម័យប្រជុំបន្ទាន់នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាក់ទងនឹងការប៉ះទង្គិចគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងជនប៉ាឡេស្ទីននៅតំបន់ West Bank ដែលត្រូវបានទន្ត្រានកាន់កាប់ បណ្ដាលឲ្យមនុស្សចំនួន ១១ នាក់ត្រូវស្លាប់។

របាយការណ៍នេះបានលើកច្បាស់ថា៖ អាជ្ញាធរប៉ាឡេស្ទីននឹងស្នើឱ្យសហគមន៍អន្តរជាតិការពារប្រជាជនប៉ាឡេស្ទីននៅលើទឹកដីរបស់ពួកគេ និងប្រឆាំងនឹងកាយវិការប្រើប្រាស់កម្លាំងហិង្សានៅទីក្រុង Nablus ។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនលោក Riyad Al-Maliki បានចេញសេចក្តីប្រកាស ដោយលើកច្បាស់ថា អាជ្ញាធរតំបន់នេះបានស្នើឲ្យសម្ព័ន្ធអារ៉ាប់ (AL) និងអង្គការសហប្រតិបត្តិការអ៊ីស្លាម រៀបចំកិច្ចប្រជុំបន្ទាន់។

មុននោះ នាថ្ងៃទី ២២ កុម្ភៈ កងកម្លាំងអ៊ីស្រាអែលបានធ្វើប្រតិបត្តិការរាតត្បាតនៅទីក្រុង Nablus ភាគខាងជើងតំបន់ West Bank សំដៅចាប់ខ្លួនមុខសញ្ញាដែលពួកគេកំពុងស្វែងរក។ ការប៉ះទង្គិចគ្នាក្នុងក្របខណ្ឌនៃប្រតិបត្តិការនេះបានបណ្តាលឲ្យប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ១០ នាក់ត្រូវស្លាប់ និងជិត ១០០ នាក់ទៀតរងរបួស។ ករណីនេះកំពុងបង្កើនការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិអំពីគ្រោះអាសន្នផ្ទុះរលកប្រើអំពើហិង្សាថ្មីនៅតំបន់ West Bank៕

ប្រតិកម្មទៅវិញ

ផ្សេងៗ