ប៉ាឡេស្ទីនសូមចូលរួមតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)ជាផ្លូវការ

ប៉ាឡេស្ទីនសូមចូលរួមតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)ជាផ្លូវការ - ảnh 1
ប្រធានក្រុមបេសកកម្មសង្កេតការណ៍របស់រដ្ឋ ប៉ាឡេ ស្ទីនប្រចាំនៅអ.ស.ប លោក Riyad Mansuor

(VOVworld)-នាថ្ងៃទី២មករា ប្រធានក្រុមបេសកកម្មសង្កេតការណ៍របស់រដ្ឋ ប៉ាឡេ
ស្ទីនប្រចាំនៅអ.ស.ប លោក Riyad Mansuor បានដាក់លិខិតសូមចូល រួមតុលាការ
ទណ្ឌអន្តរជាតិ (ICC) ជាផ្លូវការ សម្រាប់បើកផ្លូវឲ្យបណ្តា វិធានការច្បាប់ប្រឆាំងនឹង
អ៊ីស្រាអ៊ែល។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌ មាន លោក Mansour បាន
សង្កត់ធ្ងន់ថា នេះជាការបោះជំហានដ៏សែនសំខាន់ សំដៅនាំមកនូវនីតិកម្ម
 សម្រាប់បណ្តាជនរងគ្រោះដោយការទន្ទ្រានកាន់កាប់ របស់អ៊ីស្រាអ៊ែល។ តាម
នីតិវិធី សំណើររបស់ប៉ាឡេស៊ីននឹងបានដាក់ជូន អគ្គលេខាធិការអ.ស.ប លោក
Ban Ki-moon ពិនិត្យមើលនិងជូនដំណឹងទៅ កាន់បណ្តាប្រទេសជាសមាជិករបស់
 ICC។ ប៉ាឡេស៊ីនត្រូវរងចាំរយៈពេល៦០  ដើម្បីអាចក្លាយទៅជាសមាជិកពេញ
សិទ្ធរ​បស់អង្គការនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ