ប៉ាឡេស្ទីនអំពាវនាវឱ្យបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល

(VOVWORLD) - ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានអះអាងថា ការដែលអ៊ីស្រាអែលកាន់កាប់ទឹកដីរបស់ប៉ាឡេស្ទីន ត្រូវតែបញ្ចប់តាមរយៈដំណោះស្រាយនយោបាយមួយ។ 
ប៉ាឡេស្ទីនអំពាវនាវឱ្យបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល - ảnh 1ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken  (រូបថត៖ Reuters)

នៅថ្ងៃទី ២៧ ខែមីនា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅទីក្រុង Ramallah តំបន់ West bank លោកប្រធានាធិបតី Mahmoud Abbas បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវដោះស្រាយបញ្ហាទាំងមូលនាបច្ចុប្បន្ន ដូចជាបញ្ហាជនចំណាកស្រុក និងការដោះលែងអ្នកទោសទាំងអស់ក្រោមការឧបត្ថម្ភរបស់ក្រុមចតុភាគីនៅមជ្ឈិមបូព៌ា ដើម្បីដោះស្រាយជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន (រួមមានអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិកនិងរុស្ស៊ី) តាមរយៈដំណោះស្រាយអន្តរជាតិ។

លោកប្រធានាធិបតី Mahmoud Abbas បានអំពាវនាវឱ្យអាមេរិកបំពេញការប្តេជ្ញារបស់ខ្លួន ចំពោះដំណោះស្រាយរដ្ឋពីរ ដោយរារាំងអ៊ីស្រាអែលពីការអនុវត្តផែនការតាំងទីលំនៅ ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ប៉ាឡេស្ទីន ក៏ដូចជាសកម្មភាពឯកតោភាគីរបស់អ៊ីស្រាអែល។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញារបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះដំណោះស្រាយរដ្ឋពីរ។ លោក Blinken បានសន្យាថា នឹងរារាំងភាគីទាំងអស់មិនឱ្យធ្វើសកម្មភាពដែលបង្កើនភាពតានតឹងនោះទេ។

ជំនួននេះ ត្រូវបានប្រព្រឹត្តិទភក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ទៅកាន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង ចាប់ពីថ្ងៃទី ២៦ ខែមីនាដល់ថ្ងៃទី ៣០ ខែមីនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ