ប៉ាឡេស្ទីនអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធ​ បង្ខំឱ្យអ៊ីស្រាអែលបញ្ឈប់សកម្មភាពប្រឆាំងនឹងជនប៉ាឡេស្ទីន

(VOVWORLD) - ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas កាលពីថ្ងៃទី ២ ខែសីហា បានរិះគន់អ៊ីស្រាអែលដែលកំពុងអនុវត្តការការបង្រ្កាបទៅលើជនប៉ាឡេស្ទីន ហើយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធបង្ខំឱ្យអ៊ីស្រាអែលបញ្ឈប់អំពើទាំងនេះ។
ប៉ាឡេស្ទីនអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធ​ បង្ខំឱ្យអ៊ីស្រាអែលបញ្ឈប់សកម្មភាពប្រឆាំងនឹងជនប៉ាឡេស្ទីន - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។ រូបថត៖ AFP/VNA

ក្នុងជំនួបជាមួយសមភាគីសាធារណរដ្ឋស៊ីប លោក Nikos Christodoulides នៅតំបន់ Westbank លោក Abbas មានបំណងចង់ឲ្យសហគមន៍អន្តរជាតិគាំទ្រប៉ាឡេស្ទីន ក្លាយទៅជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ និងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនឯករាជ្យ។ លោកប្រធានាធិបតី Abbas ក៏បានសម្តែងការខកចិត្តផងដែរ ខណៈដែលអាមេរិកជាប្រទេសសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល មិនមានវិធានការណាមួយសំដៅដាក់សម្ពាធបង្ខំឲ្យអ៊ីស្រាអែលបញ្ឈប់អំពើប្រឆាំងនឹងជនប៉ាឡេស្ទីន។ បើតាមលោក ប្រការនេះជះឥទ្ធិពលដល់ដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា ដែលកំពុងតែជាប់គាំងចាប់តាំងពីឆ្នាំ២០១៤មក។ នាបច្ចុប្បន្ន ទំនាក់ទំនងរវាងប៉ាឡេស្ទីនជាមួយអាមេរិកកំពុងស្ថិតក្នុងកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ