ប៉ាឡេស្ទីនអំពាវនាវឲ្យមានកិច្ចការពាររបស់អន្តរជាតិ
(VOVWORLD) -តាមទីភ្នាក់ងារស៊ីនហួថា រដ្ឋអំណាចប៉ាឡេស្ទីនទើបនឹងបានអំពាវនាវឲ្យមានកិច្ចការពាររបស់អន្តរជាតិចំពោះប្រជាជននៃប្រទេសនេះ នៅជំវិញមុខស្ថានភាពទន្រ្ទានកាន់កាប់កាន់តែកើនឡើង។
ប៉ាឡេស្ទីនអំពាវនាវឲ្យមានកិច្ចការពាររបស់អន្តរជាតិ |
តាមទីភ្នាក់ងារស៊ីនហួថា រដ្ឋអំណាចប៉ាឡេស្ទីនទើបនឹងបានអំពាវនាវឲ្យមានកិច្ចការពាររបស់អន្តរជាតិចំពោះប្រជាជននៃប្រទេសនេះ នៅជំវិញមុខស្ថានភាពទន្រ្ទានកាន់កាប់កាន់តែកើនឡើង។ ក្នុងសេចក្ដីប្រកាសការសែតនាថ្ងៃទី ១៤ ធ្នូ អ្នកនាំពាក្យរដ្ឋាភិបាលប៉ាឡេស្ទីនលោក Yousef Al-Mahmoud បានថ្កោលទោស"ការវាយប្រហារទៅលើវិហារឥស្លាម Al-Aqsa ដោយក្រុមជ្វីសបង្កឡើង" ក្រៅពីការវាយឆ្មក់ នារយៈពេល ២៤ ម៉ោងកន្លងទៅរបស់កងកម្លាំងអ៊ីស្រាអែលទៅលើបរិវេណមហាវិទ្យាល័យនៅត្រើយខាងសិច ក៏ដូចជាការរឹបអូសឯកសារនិងសៀវភៅជាច្រើន។ លោក Al-Mahmoud បានចាត់ទុក សកម្មភាពទាំងនេះរបស់ភាគីអ៊ីស្រាអែលគឺជា"ការរំលោភបំពានដោយចេតនាលើប្រព័ន្ធច្បាប់អន្ដរជាតិ" ។
ក្នុងពេលនោះ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Ismail Haniyeh បានអះអាងថា សេចក្ដីសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលទទួលស្គាល់ យេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែលបានបំផ្ទុះឲ្យមានបដិវត្តន៍ថ្មីរបស់ជនប៉ាឡេស្ទីន។