ផ្កាយរណប made in Vietnam គ្រោង​នឹងត្រូវបាន​បាញ់បង្ហោះ​ចូល​ក្នុង​គន្លង​តារាវិថី​នាថ្ងៃទី ៧ ខែតុលា

(VOVWORLD) - ពេលវេលាគ្រោងទុកគឺចាប់ពីម៉ោង ៧ និង ៥១ នាទី ដល់ម៉ោង ៧ និង ៥៥ នាទី ពីទីតាំងបាញ់បង្ហោះនៃមជ្ឈមណ្ឌលអវកាស Uchinoura ជប៉ុន។
ផ្កាយរណប made in Vietnam គ្រោង​នឹងត្រូវបាន​បាញ់បង្ហោះ​ចូល​ក្នុង​គន្លង​តារាវិថី​នាថ្ងៃទី ៧ ខែតុលា - ảnh 1រ៉ុកកែត Epsilon  ៥ នៅថ្ងៃទី ១ ខែតុលា (រូបថត៖ Jaxa) 

មជ្ឈមណ្ឌលអវកាសវៀតណាម (ចំណុះបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម) បានឲ្យដឹងថា៖ យោងតាមសេចក្ដីប្រកាសជាផ្លូវការរបស់ទីភ្នាក់ងារអវកាសជប៉ុន (JAXA) កាលវិភាគបាញ់បង្ហោះរបស់ផ្សាយរណប NanoDragon “Made in Vietnam” ដែលត្រូវបានអ្នកវិទ្យាសាស្ត្រចំណុះមជ្ឈមណ្ឌលអវកាសវៀតណាម នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមផលិតឡើងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៧ ខែតុលាខាងមុខ។ ពេលវេលាគ្រោងទុកគឺចាប់ពីម៉ោង ៧ និង ៥១ នាទី ដល់ម៉ោង ៧ និង ៥៥ នាទី ពីទីតាំងបាញ់បង្ហោះនៃមជ្ឈមណ្ឌលអវកាស Uchinoura ជប៉ុន។

សូមបញ្ជាក់ដែរថា ផ្កាយរណប NanoDragon គឺជាផ្កាយរណបប្រភេទ cubesat nano ដែលមានទំងន់ប្រមាណ ៤ គីឡូក្រាម ហើយត្រូវបានមជ្ឈមណ្ឌលអវកាសវៀតណាមធ្វើការអភិវឌ្ឍន៍។ ផ្កាយរណប NanoDragon ត្រូវបានអភិវឌ្ឍន៍ជាមួយគោលដៅបញ្ជាក់ថាអាចប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបខ្នាតតូច ដើម្បីទទួលសញ្ញាអត្ថសញ្ញាណដោយស្វ័យប្រវត្តិពីកប៉ាល់ (Automatic Identification System - AIS) ដែលត្រូវបានប្រើសម្រាប់គោលដៅតាមដាន ឃ្លាំមើលមធ្យបាយធ្វើដំណើរនៅលើសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ