ផ្កាយរណប MicroDragon ដែលរចនាដោយវៀតណាមនឹងត្រូវបានបាញ់បង្ហោះនៅប្រទេសជប៉ុន
(VOVWORLD) - ផ្កាយរណប MicroDragon ដែលរចនាដោយវៀតណាមនឹងត្រូវបានបាញ់បង្ហោះនៅប្រទេសជប៉ុន។
នៅថ្ងៃទី ៣០ ខែវិច្ឆិកា ទីភ្នាក់ងារស្រាជ្រាវនិងអភិវឌ្ឍន៍យានអវកាសជប៉ុន (JAXA) បានប្រកាសថា នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៩ ផ្កាយរណប MicroDragon របស់វៀតណាមនិងផ្កាយរណបរបស់ជប៉ុន ចំនួន៦ ផ្សេងទៀតនឹងត្រូវបានបាញ់បង្ហោះចូលគន្លងដែនដីតាមរយៈកាំជ្រួចអុបទ័រ Epsilon លេខ ៤ នៅមជ្ឈមណ្ឌលអវកាស Uchinoura ប្រទេសជប៉ុន។ ផ្កាយ រណប MicroDragon នឹងត្រូវបានផ្តាច់ចេញពីកាំជ្រួចដែលមានកំពស់ជាង ៥០០ គីឡូម៉ែត្រ៕