ផ្កាសាគូរ៉ាចំនួន ៥០០ ដើម ត្រូវបានដាំនៅសួនឧទ្យាន Hoa Binh ទីក្រុងហាណូយ

(VOVWORLD) -ថ្នាក់ដឹកនាំទីក្រុងហាណូយ និងថ្នាក់ដឹកនាំ សម្ព័ន្ធក្រុមហ៊ុន AEON របស់ជប៉ុន រួមជាមួយអ្នកស្ម័គ្រចិត្តវៀតណាម និងជប៉ុនជាង ២០០ នាក់ បានចូលរួមការដាំដើមផ្កាសាគូរ៉ា។
ផ្កាសាគូរ៉ាចំនួន ៥០០ ដើម ត្រូវបានដាំនៅសួនឧទ្យាន Hoa Binh ទីក្រុងហាណូយ - ảnh 1 ផ្កាសាគូរ៉ាចំនួន ៥០០ ដើម ត្រូវបានដាំនៅសួនឧទ្យាន Hoa Binh ទីក្រុងហាណូយ

ឆ្ពោះទៅរំលឹកខួបអនុស្សវរីយ៍លើកទី ៤៥ ទិវាទំនាក់ទំនងការទូតវៀតណាម ជប៉ុន(1973-2018) និងជួយជ្រោមជ្រែងគំរោងការណ៍ដាំដើមឈើបៃតងចំនួន ១ លានដើមរបស់ទីក្រុងហាណូយនោះ នាព្រឹកថ្ងៃទី ១០ មិនា នៅ សួនឧទ្យាន Hoa Binh ទីក្រុងហាណូយ មូលនិធិបរិស្ថាន AEON សម្ព័ន្ធក្រុមហ៊ុន AEON របស់ជប៉ុន បានរៀបចំការដាំដើមសាគូរ៉ាចំនួន ៥០០ ដើម។ នៅក្នុងពិធីនេះ ថ្នាក់ដឹកនាំទីក្រុងហាណូយ និងថ្នាក់ដឹកនាំ សម្ព័ន្ធក្រុមហ៊ុន AEON របស់ជប៉ុន រួមជាមួយអ្នកស្ម័គ្រចិត្តវៀតណាម និងជប៉ុនជាង ២០០ នាក់ បានចូលរួមការដាំដើមផ្កាសាគូរ៉ា។ អញ្ជើញច្លែងមតិនៅទីនេះ លោក Kunio Umeda ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុន ប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា៖ ឆ្នាំ ២០១៨ វៀតណាម និងជប៉ុនរៀបចំពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៤៥ ទិវាទំនាក់ទំនងការទូត។ រីឯខ្លួនវិញ លោក Nguyen Duc Chung ប្រធានគណកម្មធិការទីក្រុងហាណូយបានឲ្យដឹងថា៖ ផ្កាសាគូរ៉ាដែលបានដាំដុះនៅវៀតណាមកំពុងដុះលូតលាស់ គឺជាសក្ខីភាពសម្រាប់កិច្ចសហប្រតិបត្តិការមិត្តភាព ដៃគូយុទ្ធស្ត្រ ដោយឥតឈប់ឈរ រវាងវៀតណាម និងជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ