ផ្ញើរសាររួមដៃបន្ធូស្រាលការឈឺចាប់ដោយជាតិគីមីពុលព័ណ៍លឿងទុំ២០១៧

ផ្ញើរសាររួមដៃបន្ធូស្រាលការឈឺចាប់ដោយជាតិគីមីពុលព័ណ៍លឿងទុំ២០១៧ - ảnh 1
ឧត្តម សេនីយ៍ឯកលោក Nguyen Van Rinh ប្រធានមជ្ឈឹមសមាគមជនរងគ្រោះដោយជាតិ គីមីពុលព័ណ៍លឿងទុំ/dioxin វៀតណាមថ្លែងមតិនៅក្នុងសន្និសីទកាសែត

(VOVworld)-កម្មវិធីផ្ញើរសារ “រួមដៃបន្ធូស្រាលការឈឺចាប់ដោយជាតិគីមីពុលព័ណ៍
លឿងទុំ” ឆ្នាំ២០១៧បានបំផុសជាផ្លូវការនាថ្ងៃទី២៧កុម្ភៈនៅទីក្រុងហាណូយ។​ឧត្តម
សេនីយ៍ឯកលោក Nguyen Van Rinh ប្រធានមជ្ឈឹមសមាគមជនរងគ្រោះដោយជាតិ គីមីពុលព័ណ៍លឿងទុំ/dioxin វៀតណាមបានអំពាវនាវឲ្យប្រជាជនគ្រប់រូបចូលរួម
កម្មវិធីនេះយ៉ាងសកម្ម ព្រមទាំងសន្យាថា​រាល់ការឧបត្ថម្ភនឹងបានគ្រប់គ្រងយ៉ាងមត់
 ចត់ ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពដើម្បីគោលដៅបន្ធូស្រាលការឈឺចាប់ដោយ
 ជាតិគីមីពុលព័ណ៍លឿងទុំ។​កម្មវិធីនេះចាប់ផ្តើមទទួលការជួយឧបត្ថម្ភពីម៉ោងសូន្យ
ថ្ងៃទី ២៦កុម្ភៈរហូតដល់ម៉ោងទី២៤ថ្ងៃទី២៨មេសាឆ្នាំ២០១៧។ ប្រជាជនអាចផ្ញើរសារ
តាម វាក្យសម្ព័ន្ធ DACAM ទៅលេខ១៤០៩។​សារឧបត្ថម្ភមួយមានតម្លៃ១ម៉ឺន៨ពាន់
ដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ