ផ្ដោតលើការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច

(VOVworld) - នាព្រឹកថ្ងៃទី១៩ តុលា នៅរដ្ឋធានីហាណូយ បានប្រារព្ធឡើងសិក្ខា
សាលាផ្ដល់យោបល់លើសេចក្ដីព្រាងឯកសារនៃមហាសន្និបាតលើកទី១២របស់
បក្សកុម្មុយនីស្តវៀតណាម។សិក្ខាសាលាបានប្រមូលផ្ដុំពិភាគ្សាអំពីការអនុវត្តវិទ្យា
សាស្ត្របច្ចេកវិទ្យាដើម្បីក្លាយទៅជាដំណោះស្រាយលោតផ្លោះសំរាប់ការអភិវឌ្ឍន៍
សេដ្ឋកិច្ច។តាមប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក
Nguyen Thien Nhan ថា ត្រូវធ្វើឲ្យបានច្បាស់នូវបញ្ហាយន្តការ គោលនយោបាយនិង
ចំណាយសំរាប់ការអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យា។

“ហេតុអ្វីដែលអង្គភាពអាជីវកម្មជាច្រើនមិនយកចិត្តទុកដាក់ដល់ការអនុវត្តវិទ្យា
សាស្ត្របច្ចេកវិទ្យា។នេះគឺដោយសារគោលនយោបាយឬការយល់ដឹងរបស់អង្គ
ភាពអាជីវកម្ម។តាមការស្ថិតិថា នាបច្ចុប្បន្ន ប្រាក់ខែរបស់ពលករវៀតណាមទាប
ជាង២០-២៥%បើប្រៀបនឹង GDP គិតតាមមនុស្សម្នាក់នៃប្រទេសផ្សេងៗ។ខ្ញុំចាត់
ទុកនេះជាមូលហេតុ ហើយប្រសិនជាបង្កើនប្រាក់ខែឡើងកំរិតអន្តរជាតិគឺសម្ពាធ
លើការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាទើបខ្លាំងក្លា”។
ផ្ដោតលើការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 1
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan ថ្លែងមតិនៅសិក្ខាសាលា (រូបថត៖sggp.org.vn)

រីឯលោក Nguyen Van De ប្រធានសមាគមន៍អាជីវករខេត្ត Thanh Hoa ភាគកណ្ដាល
វៀតណាមបានថ្លែងថា សេចក្ដីព្រាងឯកសារ គប្បីលើកច្បាស់នូវតួនាទីរបស់អង្គ
ភាពអាជីវកម្មឯកជន​ដើម្បីអះអាងនូវសមភាពរវាងអង្គភាពអាជីវកម្មឯកជននិង
អង្គភាពអាជីវកម្មរដ្ឋ។
“ខ្ញុំគិតថា លើកលែងតែវិស័យអាជីវកម្មនានាទាក់ទិនដល់សន្តិសុខការពារជាតិ
គឺប្រមូលផ្ដុំផ្ដល់អាទិភាពសំរាប់អង្គភាពអាជីវកម្មរដ្ឋ ចំណែកវិស័យផ្សេងៗទៀត
ត្រូវ ឯកភាពប្រកួតប្រជែងតាមយន្តការទីផ្សារ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ