ផ្ដល់ប្រភពធនធានសមស្រប ដើម្បីកែលម្អជីវភាពរស់នៅជូនកម្មករ និងពលករ
(VOVWORLD) - គោលដៅគឺដើម្បីឱ្យកម្មករ និងពលករទទួលបានផលប្រយោជន៍ពិតប្រាកដនៃសមិទ្ធិផលអភិវឌ្ឍន៍របស់ប្រទេសជាតិ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh (រូបថត៖ VGP/Nhat Bac) |
នាព្រឹកថ្ងៃទី ៨ មករា នៅខេត្ត Phu Yen នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមកម្មវិធី “បុណ្យតេតជួបជុំ អំណរនិទាឃរដូវ” ឆ្នាំ ២០២៣។ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរ និងកត់សម្គាល់រាល់សមិទ្ធិផល ដែលអង្គការសហជីព និងកម្មករនៅទូទាំងប្រទេសនិយាយរួម និងពលករខេត្ត Phu Yen និយាយដោយឡែកសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក រួមចំណែកដ៏សំខាន់ដល់សមិទ្ធិផលរួមរបស់ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា នាពេលខាងមុខ រដ្ឋាភិបាលនឹងដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋានយកចិត្តទុកដាក់ និងផ្ដល់ប្រភពធនធានសមស្រប ដើម្បីដោះស្រាយបញ្ហាជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករ និងពលករ។ ក្នុងនោះផ្តោតលើការអនុវត្តគម្រោងសាងសង់លំនៅដ្ឋានសង្គមចំនួន១លានខ្នង; ក្នុងពេលជាមួយគ្នានេះ ត្រូវមានដំណោះស្រាយជាក់លាក់ ជាបន្ទាន់ ដើម្បីអភិវឌ្ឍន៍លំនៅដ្ឋានសម្រាប់កម្មករ។ គោលដៅគឺដើម្បីឱ្យកម្មករ និងពលករទទួលបានផលប្រយោជន៍ពិតប្រាកដនៃសមិទ្ធិផលអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ក្នុងកម្មវិធី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្នាក់ដឹកនាំសហភាពពលករវៀតណាមគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងខេត្ត Phu Yen បានប្រគល់អំណោយ ចំនួន ២២០ កញ្ចប់ ជូនដល់សមាជិកសហជីព កម្មករ និងពលករ ដែលមានស្ថានភាពរស់នៅលំបាក។
មុននោះ នាល្ងាចថ្ងៃទី ៧ មករា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់វីរៈបុរសកងកម្លាំងប្រដាប់អាវុធប្រជាជន Dang Phi Thuong និងវីរៈអ្នកម្ដាយវវៀតណាម Do Thi Phuong នៅទីក្រុង Tuy Hoa ផងដែរ៕