ផ្តោតតាមដានអាសន្នរោគដោយវីរុស Zika នៅច្រកទ្វារព្រំដែន

ផ្តោតតាមដានអាសន្នរោគដោយវីរុស Zika នៅច្រកទ្វារព្រំដែន - ảnh 1
កម្មាភិបាលសុខាភិបាលតាមដានក្បាល់ម៉ាស៊ីនវាស់វែងសីតុហភាពរាងកាយនៅច្រកទ្វារអន្តរជាតិ
Lao Cai ភាគខាងជើងវៀតណាម (រូបថត៖nhandan.com.vn)

(VOVworld) - នាថ្ងៃទី២៣ កុម្ភៈ នាយកដ្ឋានសុខាភិបាលបំរុងបង្ការវៀតណាម បាន
ឲ្យដឹងថា​លទ្ធភាពដែលអាសន្នរោគ Zika ជ្រៀតចូលវៀតណាមអាចកើតមានឡើង
ជាពិតប្រាកដ។គិតដល់ថ្ងៃទី១៨ កុម្ភៈ មានប្រទេសនិងតំបន់ដែនដី ចំនួន៤៤បញ្ជាក់
នូវករណីឆ្លងវីរុស Zika ហើយ។ជាពិសេស ប្រទេសជិតខាង ចំនួនពីររបស់វៀត
ណាមគឺថៃនិងចិនក៏បានរកឃើញករណីឆ្លងជំងឺដែរ។ជារៀង រាល់សប្ដាហ៍ មាន
អ្នកដំណើរជិត៤សែននាក់ចេញចូលវៀតណាម ដោយហេតុ នេះវៀតណាមត្រូវ
ឃ្លាំមើលយ៉ាងហ្មត់ចត់នូវអ្នកដំណើរមកពីប្រទេសនិងតំបន់ដែលកំពុងមានអាសន្ន
រោគដោយវីរុស Zika។នាយកដ្ឋានសុខាភិបាលបំរុងបង្ការបាន សង្កត់ធ្ងន់ថា នា
ពេលខាងមុខ ផ្នែកសុខាភិបាលបន្តបង្កើនការងារត្រួតពិនិត្យ ឃ្លាំមើលនៅច្រក
ទ្វារព្រំដែន ជាពិសេសយកចិត្តទុកដាក់ដល់សកម្មភាពហ្វឹក ហាត់ ធ្វើតេស្តនិង
ព្យាបាលជំងឺ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ