ផ្តោតសំខាន់លើការដឹកនាំប្រកបដោយជោគជ័យការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១ - ២០២៦
(VOVWORLD) - នាព្រឹកថ្ងៃទី ៩ ខែមេសា នៅទីស្នាក់ការមជ្ឈិមបក្ស ការិយាល័យនយោបាយបានបើកកិច្ចប្រជុំក្រោមការដឹកនាំរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong។
អគ្គលេខាបក្ស លោក Nguyen Phu Trong |
នៅឯកិច្ចប្រជុំនេះ ការិយាល័យនយោបាយបានគូសបញ្ជាក់ថា គណៈកម្មាធិការមជ្ឈឹមបក្ស ការិយាល័យនយោបាយ លេខា ធិការដ្ឋាន រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ បានដឹកនាំនិងរៀបចំប្រកបដោយជោគជ័យ យ៉ាងត្រចះត្រចង់មហាសន្និបាតលើកទី ១៣ របស់បក្សនិងបានបញ្ចប់ភារកិច្ចសំខាន់ៗជាច្រើន អំពីការកសាងបក្សនិងប្រព័ន្ធនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការពារជាតិ សន្តិសុខ កិច្ចការបរទេស បង្ការប្រឆាំងអំពើពុករលួយ រួមចំណែកបង្កើតឡើងបម្រែបម្រួលវិជ្ជមានលើច្រើនវិស័យ។ ទន្ទឹមនឹងនេះ ដឹកនាំនិងអនុវត្តន៍យ៉ាងល្អការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាពិសេស បំពេញដ៏ល្អប្រសើរការងារកម្មាភិបាល បង្កើតបទប្បញ្ញត្តិ និងដំណើរការការងារ ដើម្បីធានាថា ប្រព័ន្ធនយោបាយទាំងមូលដំណើរការទៅមុខយ៉ាងរលូននិងមានប្រសិទ្ធភាព។
នៅក្នុងកិច្ចប្រជុំនេះ ការិយាល័យនយោបាយបានយល់ព្រមចាត់តាំងសមាជិកការិយាល័យនយោបាយចំនួន ៤ រូប ទៅចូលរួមជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៣ រួមមានលោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម; លោក Tran Cam Tu ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម; លោក Phan Dinh Trac ប្រធានផ្នែកកិច្ចការផ្ទៃក្នុងមជ្ឈិម និងលោក Nguyen Hoa Binh ប្រធានចៅក្រមនៃតុលាការកំពូលប្រជាជន៕