ផ្តោតសំខាន់លើការស្វែងរកដំណោះស្រាយ ដើម្បីអនុវត្តយ៉ាងខ្លាំងក្លានូវជំហានលោតផ្លោះយុទ្ធសាស្ត្រ សំដៅអភិវឌ្ឍន៍ប្រទេសជាតិ
(VOVWORLD) - នារសៀលថ្ងៃទី ១៩ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាគោលនយោបាយហិរញ្ញវត្ថុនិងរូបិយវត្ថុជាតិ និងក្រុមផ្ដល់ប្រឹក្សាសេដ្ឋកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ស្ដីពីការបូកសរុបភារកិច្ចក្នុងឆ្នាំកន្លងទៅ និងអនុវត្តន៍ភារកិច្ចក្នុងឆ្នាំ២០២១។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ TTXVN) |
អញ្ជើញថ្លែងនៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវមានយន្តការមួយដែលគ្រប់គ្រាន់សម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតក្លាយទៅជាកម្លាំងចលករយ៉ាងពិតប្រាកដ ដើម្បីលើកកម្ពស់ផលិតភាពពលកម្ម សមត្ថភាពប្រកួតប្រជែង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។ លោកនាយរដ្ឋមន្ត្រីបានអះអាងថា៖ “ភារកិច្ចរបស់រដ្ឋាភិបាលគឺសម្របសម្រួលប្រទេសជាតិ នាំប្រទេសជាតិ សម្រេច ឲ្យបានគោលដៅនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្ស ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៥ ខែមករាខាងមុខ។ យើងខិតខំប្រឹងប្រែង ដើម្បីក្លាយទៅជាប្រទេស អភិវឌ្ឍន៍ ដែលមានឧស្សាហកម្មទំនើប ហើយទទួលបានប្រាក់ចំណូល មធ្យមកម្រិតទាបនៅឆ្នាំ ២០២៥។ នៅឆ្នាំ ២០៣០ក្នុងឱកាសរំលឹកខួបលើកទី ១០០ ឆ្នាំ នៃការបង្កើតបក្សនោះ យើងនឹងក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ ដល់ឆ្នាំ ២០៤៥ ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។ ជាក់ស្ដែង ក្នុងឆ្នាំនេះ យើងនឹងបន្តអនុវត្តន៍ភារកិច្ច ២ ដើរទន្ទឹមគ្នា ពោលគឺប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផង និងអភិវឌ្ឍន៍ ផលិតកម្មនិងធ្វើអាជីវកម្ម ដើម្បីបង្កើតការងារធ្វើ ក៏ដូចជាលើកកម្ពស ប្រាក់ចំណូលជូនប្រជាជនផងដែរ”៕