ផ្តល់សិទ្ធិអំណាចបន្ថែមទៀតដល់ស្ត្រីដើម្បីខឿនសេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

(VOVWORLD) -  ការប្រើប្រាស់សក្តានុពលចូលរួមធ្វើសេដ្ឋកិច្ចរបស់ស្ត្រីឱ្យបានពេញលេញ មិនត្រឹមតែជាទំនួលខុសត្រូវសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងល្អណាស់សម្រាប់ផ្នែកសេដ្ឋកិច្ចផងដែរ។

ផ្តល់សិទ្ធិអំណាចបន្ថែមទៀតដល់ស្ត្រីដើម្បីខឿនសេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព - ảnh 1 សហគ្រិនជាស្ត្រីនៅក្នុងវេទិកា (រូបថត៖ tamnhin.net.vn)

នាថ្ងៃទី ២២ ខែតុលា នៅទីក្រុងហាណូយ ក្រុមប្រឹក្សាសហគ្រិនស្ត្រី វៀតណាម ក្រោមសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម បានសហ ការជាមួយស្ថាប័នអង្គការសហប្រជាជាតិ ទទួលបន្ទុកសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី (UN Women) និងស្ថាប័នបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាម ដើម្បីរៀបចំវេទិកាសហគ្រិនស្ត្រីវៀត ណាមឆ្នាំ ២០២០ ដោយប្រធានបទ “កណ្តឹងរោទិ៍ដើម្បីខឿនសេដ្ឋកិច្ចមួយសម្បូររុងរឿងនិងចីរភាព”។

ថ្លែងនៅក្នុងវេទិកានេះ លោកស្រី Elisa Fernandez Saenz ប្រធានតំណាង UN Women ប្រចាំនៅវៀត ណាមបាននិយាយថា ពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកគឺជាស្ត្រី។ ហេតុដូច្នេះ ខឿនសេដ្ឋកិច្ចដែលមិនបានប្រើប្រាស់សមត្ថភាពរបស់ស្ត្រីយ៉ាងពេញលេញ គឺជាការខ្ជះខ្ជាយធនធានពាក់កណ្តាលនៃធនធានមនុស្ស។ ការប្រើប្រាស់សក្តានុពលចូលរួមធ្វើសេដ្ឋកិច្ចរបស់ស្ត្រីឱ្យបានពេញលេញ មិនត្រឹមតែជាទំនួលខុសត្រូវសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងល្អណាស់សម្រាប់ផ្នែកសេដ្ឋកិច្ចផងដែរ។

នៅក្នុងវេទិកានេះ តំណាងក្នុងប្រទេសនិងអន្តរជាតិបានផ្លាស់ប្តូរពិភាក្សាពិភាក្សានិងចែករំលែក ក៏ដូចជាបញ្ជាក់ថា សមភាពយេនឌ័រគឺជាគ្រឹះរឹងមាំនៃភាពរុងរឿងនិងនិរន្តរភាពរបស់អង្គភាពអាជីវកម្មនិយាយដោយឡែកនិងខឿនសេដ្ឋកិច្ចនិយាយរួម។

សូមគូសបញ្ជាក់ថា  “កណ្តឹងរោទិ៍ដើម្បីខឿនសេដ្ឋកិច្ចមួយសម្បូររុងរឿងនិងចីរភាព” គឺជាគំនិតផ្តួចផ្តើមរបស់ VCCI; ក្រុមប្រឹក្សាសហគ្រិនស្ត្រី; UN Women និងស្ថាប័នសហភាពអឺរ៉ុបប្រចាំនៅវៀតណាម ដើម្បីអំពាវនាវឱ្យសហគមន៍ធុរកិច្ច ចូលរួមសហការគ្នា សំដៅជំរុញវិស័យឯកជនក្នុងអនុវត្តន៍សមភាពយេនឌ័រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ