ផ្ទុះការប៉ះទង្គិចគ្នានៅទីក្រុងយេរូសាឡិមនិងតំបន់​ West Bank ឡើងវិញ

(VOVWORLD) - ប៉ូលីសអ៊ីស្រាអែលកាលពីថ្ងៃទី ១៨ ខែមិថុនាបានចាប់ខ្លួនជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៦ នាក់ នៅក្នុងការប៉ះទង្គិចគ្នានៅតំបន់វិហារឥស្លាម Al-Aqsa នៅទីក្រុងយេរូសាឡិម និងតំបន់ West Bank ។ 
ផ្ទុះការប៉ះទង្គិចគ្នានៅទីក្រុងយេរូសាឡិមនិងតំបន់​ West Bank  ឡើងវិញ - ảnh 1ប៉ូលីសអ៊ីស្រាអែលក្នុងអំឡុងពេលប៉ះទង្គិចជាមួយក្រុមបាតុករ (រូបថត៖ THX / VNA)

យោងតាមសេចក្តីប្រកាសរបស់កម្លាំងប៉ូលីសការពារព្រំដែនអ៊ីស្រាអែលបានឲ្យដឹងថាការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅ តំបន់ Temple Mount ដែលមានវិហាឥស្លាម Al-Aqsa ក្រោយពីពីធីបួងសួងថ្ងៃសុក្រ។ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងប៉ូលីសអ៊ីស្រាអែល និងអ្នកកាន់សាសនាឥស្លាម ដែលធ្វើឲ្យជន ប៉ាឡេស្ទីនយ៉ាងហោចណាស់ ៩ នាក់រងរបួស។ ក្រសួងការបរទេសហ្សកដានីបានថ្កោលទោសភ្លាមៗចំពោះការប៉ះទង្គិចគ្នាទាំងនេះដោយចាត់ទុកថា នេះគឺជាសកម្មភាព ដែលមិនអាចទទួលយកបានឡើយ ដោយធ្វើអន្តរាយដល់ទីសក្ការៈបូជាដ៏ពិសិដ្ឋរបស់តំបន់វិមហាឥស្លាម Al-Aqsa ក៏ដូចជាសុវត្ថិភាពនិងសិទ្ធិធ្វើពិធីសាសនារបស់អ្នកកាន់សាសនាឥស្លាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ