|
ទីកន្លែងកើតហេតុនៃការផ្ទុះគ្រាប់បែក(រូបថត៖Internet) |
VOV- ថ្ងៃទី៥មិថុនា BBCបានផ្សាយថា៖ចំនួនមនុស្សដែលត្រូវស្លាប់នឹងរង
របួស ក្នុងការវាយប្រហារដោយគ្រាប់បែកដាក់ក្នុងរថយន្តនាថ្ងៃទី៤មិថុនាបាន
ឡើង ទៅដល់១៥០នាក់។បណ្តាព័ត៍មានឲ្យដឹងថា៖ការផ្ទុះគ្រាប់បែកនេះគឺសំដៅ
ទៅ លើការិយាល័យរៃអង្គាស Shi’ite នៅBaghdad។ការវាយប្រហារដោយគ្រាប់
បែកនេះបានធ្វើឲ្យការិយាល័យនេះត្រូវបំផ្លិចបំផ្លាញទាំងស្រុងបណ្តាអគារព័ទ្ធ
ជំវិញត្រូវខូចខាតធ្ងន់នឹងរថយន្តជាច្រើនត្រូវឆាប់ឆេះអស់។ក្នុងពេលនោះប្រធាន
ការិយាល័យសហគមឥស្លាមនិកាយ Sunni លោក Ahmed Abdul Ghaffour al-
Samarraie ក៏បានឲ្យដឹងថា៖បន្ទាប់ពីការផ្ទុះគ្រាប់បែកនេះការិយា ល័យរបស់គេ
នៅទីសក្ការះ Um al-Quraចំណុះខ័ណ្ឌ Adilភាគខាងលិចរដ្ខធានី Baghdadក៏ត្រូវ
វាយប្រហារដោយកាំភ្លើងធំដែរ។បណ្តាការវាយប្រហារនេះកើតមានឡើងក្នុង
កាលទេសះកើតតានតឹងរវាងសហគមឥស្លាមនិកាយ Sunni នឹង និកាយ Shi’ite នៅអ៊ីរ៉ាក់ទាក់ទិនដល់ការប្រជែងដណ្តើមគ្នានូវសិទ្ធគ្រប់គ្រង ទីសក្ការះបូជា១
ចំនួនកន្លែងពិសេសគឺទីសក្ការះបូជា Al-Askari នៅ Samara មានចំងាយពី
រដ្ឋធានីBaghdad១១០គីឡូម៉ែត្រប៉េកខាងជើង៕