ផ្ទុះឃ្លាំងឥន្ធនៈនៅណាហ្គននី-ការ៉ាបាក

(VOVWORLD) - ជនរងគ្រោះត្រូវការជំនួយផ្នែកសុខាភិបាលជាបន្ទាន់ ហើយអំពាវនាវឲ្យប្រើប្រាស់យន្តហោះសង្គ្រោះ។
ផ្ទុះឃ្លាំងឥន្ធនៈនៅណាហ្គននី-ការ៉ាបាក - ảnh 1ផ្សែងហុយឡើងនៅកន្លែងកើតហេតុ។ រូបថត៖ AFP/TTXVN

មនុស្សជាង ២០០ នាក់បានរងរបួសនៅក្នុងការផ្ទុះនៅ ឃ្លាំងឥន្ធនៈនៅណាហ្គននី-ការ៉ាបាក ដែលកើតមានឡើងនាព្រឹកព្រលឹមថ្ងៃទី ២៦ កញ្ញា។ ប្រព័ន្ធផ្សព្វផ្សាយសង្គមបានដកស្រង់សម្តីរបស់មន្ត្រីម្នាក់នៅទីនេះបាននិយាយថា អ្នករងរបួសភាគច្រើនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ឬធ្ងន់ធ្ងរខ្លាំង ខណៈដែលសមត្ថភាពផ្នែកសុខាភិបាលរបស់ណាហ្គននី-ការ៉ាបាកគឺ "មិនគ្រប់គ្រាន់" ។ មន្ត្រីរូបនេះបាននិយាយថា ជនរងគ្រោះត្រូវការជំនួយផ្នែកសុខាភិបាលជាបន្ទាន់ ហើយអំពាវនាវឲ្យប្រើប្រាស់យន្តហោះសង្គ្រោះ។

តំបន់ណាហ្គននី-ការ៉ាបាកមានទីតាំងនៅជ្រៅក្នុងទឹកដីភាគនិរតីនៃប្រទេស អាស៊ែបៃហ្សង់ ប៉ុន្តែប្រជាជនភាគច្រើននៅទីនេះមានដើមកំណើតអាមេនី ហើយមានបំណងចង់រួមបញ្ចូលគ្នាជាមួយប្រទេសនេះ។ ប្រការនេះបានបណ្តាលឱ្យមានជម្លោះអធិបតេយ្យភាពយូរអង្វែងរវាងប្រទេសជិតខាង អាស៊ែបៃហ្សង់ និងអាមេនីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ