ផ្ទាំងគំនូរសេដ្ឋកិច្ច-សង្គមរបស់វៀតណាមមានការរីកចម្រើនគួរឲ្យកត់សម្គាល់
(VOVWORLD) - នាព្រឹកថ្ងៃទី៣១ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតី សម័យប្រជុំប្រចាំខែកក្កដានិង រយៈពេល៧ខែដើមឆ្នាំ២០១៨។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ |
ក្នុងកិច្ចប្រជុំនេះ សមាជិករដ្ឋាភិបាលបានលើកឡើងថា ស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចរបស់ប្រទេសវៀតណាមក្នុងខែកក្កដាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងនោះអតិ ផរណាត្រូវបានគ្រប់គ្រងយ៉ាងល្អ ផលិតកម្មកសិកម្មទទួលបានលទ្ធផលវិជ្ជមាន។ ផលិត កសម្មឧស្សាហកម្មបានកើនឡើងយ៉ាងខ្លាំង ពោលគឺនៅកម្រិត ១៤,៣% ដោយការនាំចេញបានឈានដល់ជិត ១៣៤ ពាន់លានដុល្លារ។ ក្រៅពីនោះ តាំងពីដើមឆ្នាំមក មានសហគ្រាសបង្កលតថ្មីជិត៨០ពាន់ ហើយសងគ្រាសចំនួន ១៨,៧ពាន់ត្រូវបានដំណើរសកម្មភាពឡើងវិញ។
អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាង ថា រដ្ឋាភិបាលសន្យាថា អតិផរណាឆ្នាំនេះមិនហួស៤%ដូចទៅនឹងសេចក្តីសម្រេចដោយរដ្ឋសភាប្រគល់ជូនឡើយ។ រួមជាមួយគ្នានោះ នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យ ក្រ សួង ស្ថាប័ន ធ្វើការពិភាក្សាអំពីដំណោះស្រាយសេដ្ឋកិច្ច សង្គមនាពេលកន្លងទៅក្នុងនោះមានការគ្រប់គ្រងល្អអតិផលរណានិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
កិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកក្កដានេះនឹងបានប្រព្រឹត្តទៅពីថ្ងៃទី៣១កក្កដាដល់ថ្ងៃ ទី ១សីហាឆ្នាំ២០១៨៕