ផ្នែកការងារ-យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបុកសរុបការងារដំណាក់កាល ២០១១-២០១៥

ផ្នែកការងារ-យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបុកសរុបការងារដំណាក់កាល ២០១១-២០១៥ - ảnh 1
ទិដ្ឋភាពនៃសន្និសិទ​


(VOVworld)-នាព្រឹកថ្ងៃទី២៥ធ្នូនៅទីក្រុងហាណូយ ក្រសួងការងារយុទ្ធជនពិការនិង
សង្គមកិច្ចវៀតណាម បានរៀបចំសន្និសីទ online ស្តីពីការបូកសរុបការងារ របស់ផ្នែក
ដំណាក់កាល ២០១១-២០១៥ និងទិសដៅ ភារកិច្ចដំណាក់កាល ២០១៦-២០២០។ ថ្លែងមតិនៅសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Vu Duc
Dam បានលើកសរសើររាល់សមិទ្ធិដែលក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច
ទទួលបានក្នុងអាណត្តិកន្លងទៅ។ ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានលើកច្បាស់
ថា បញ្ហាទាក់ទិនដល់ទិន្នផលការងារ ស្ថាភាព អត់ការងារធ្វើរបស់និស្សិត មិនគ្រាន់
តែជាភារកិច្ចរបស់ក្រសួងការងារ យុទ្ធជន ពិការនិងសង្គមកិច្ចប៉ុណ្ណោះទេ ថែមទាំង
ពុំអាចដោះស្រាយក្នុងរយៈពេលខ្លីនៅ ឡើយ។ ទាក់ទិននឹងបញ្ហាកាត់បន្ថយភាព
ក្រីក្រ លោកឧបនាយករដ្ឋមន្ត្រីបាន សង្កត់ធ្ងន់ថា នេះជាភារកិច្ចរបស់សង្គមទាំង
មូល។ ក្រសួងការងារយុទ្ធជនពិការ​និងសង្គមកិច្ចវៀតណាមគប្បីផ្តោតការយក
ចិត្តទុកដាក់និងបញ្ជាណែនាំការ អនុវត្តយ៉ាងមេចដើម្បីការងារកាត់បន្ថយភាពក្រី
ក្រទទួលបានប្រសិទ្ធិភាពនិង ប្រកបដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ